ចិត្តល្អណាស់! ចែកា​ ទើបមកពីធ្វើបុណ្យ ស្រាប់តែមានក្មេងម្នាក់ បើកម៉ូតូមកបុកឡាន ទើបទិញជិះបាន៦ថ្ងៃ បណ្តាលឲ្យខូចខាត តែចែកា បានប្រាប់ថា...
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយ ពីវត្តមានចែកា ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន គ្រប់ទិសទី ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ម៉ូលីកា ឬ ហៅថា ចែកាក៏បានទៅចែកអំណោយ ដល់បងប្អូនក្រីក្រ ចំនួន ៣កន្លែង ៣គ្រួសារ ពេលត្រឡប់មកវិញក៏ជួបឧបទ្ទេវហេតុ ដោយក្មេងតូចម្នាក់បើកម៉ូតូយ៉ាងលឿនមកបុករបស់គាត់ បណ្តាលឲ្យរថយន្តខូចខាត ។

ដោយឡែកចែកា បានបង្ហោះសារថា "ទើបមកពីចែកអំណោយ 3កន្លែង 3គ្រួសារ លូវទើបចប់ ជិះវិញ ក៏មានក្មេងប្រុសម្នាក់ជិះម៉ូតូឡើងលឿនមកបុកឡានចែកាពីក្រោយ ខ្ងុំ មិនចង់មានរឿង រឺរករឿង កូននិងទេព្រោះទើបមកពីធ្វើបុណ្យ ខ្លាចកំពុបបុណ្យ ឃើញសាច់ញាត្តិក្មេងប្រុសមកសំពះ ថាសុំទោសបងស្រី ខ្ញុំគ្មានអីសងថ្លៃខូចខាតឡានបងទេ បងលើកលេងអោយប្អូនខ្ញុំផងទៅ ហើយពួកខ្ញុំជាកម្មករគេទេ គ្មានលុយគ្មានសម្ថតិភាពសងបងស្រីទេខ្ញុំសុំទោស។

ខ្ញុំលឺហើយក៏អាណិតគាត់ខ្លាំង ហើយក៏ថា ខ្ញុំមិនទាសំណងទេ តែលើកក្រោយអោយប្អូនប្រុសជិះតិចៗបានហើយ កុំអោយគ្រោះថ្នាក់ចឹងទៀត ខ្ញុំក៏លើកលែងទោសអោយទៅម៉ាភូមិនិង ឃើញថាកូនក្មេងអ្នកខុសទាំងស្រុង អ្នកណាក៏ឃើញសំខាន់ប៉ះចំឡានប្ដីខ្ញុំស្រលាញ់ទៀត ទើបទិញបាន 6ថ្ងៃផង ប្ដីសេដរឿងឡាន "។