កូវីដ-១៩ នៅឥណ្ឌូនេស៊ីកើនឡើងខ្លាំងបំផុតដល់ទៅរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ
-

(ឥណ្ឌូនេស៊ី) ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៩ វិច្ឆិកា) ថាការកើនឡើងរាល់ថ្ងៃនៃការឆ្លងកូវីដ-១៩ មានចំនួនដល់ទៅ ៦,២៦៧ ករណី ដែលធ្វើអោយចំនួនអ្នកឆ្លងទូទាំងប្រទេសកើនឡើងដល់ ៥៣៤,២៦៦ នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNA កាលពីថ្ងៃ២៩ ម្សិលមិញនេះ។

នេះគឺជាកំណត់ត្រាខ្ពស់ទីបីក្នុងសប្តាហ៍នេះសម្រាប់ឥណ្ឌូនេស៊ី។ តួលេខខ្ពស់កាលពីសប្តាហ៍មុនមានចំនួន ៥,៥៣៤ ករណីប៉ុណ្ណោះ។ដោយឡែក តាមការរាយការណ៏បានអោយដឹងថា អ្នក.ស្លា.ប់មានចំនួន១៦៩នាក់បន្ថែម ដែលធ្វើអោយចំនួនអ្នក.ស្លា.ប់ទូទាំងប្រទេសកើនឡើងដល់ ១៦,៨១៥នាក់។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី មានចំនួនលើសពីពាក់កណ្តាលលានករណីនៃ COVID-១៩ ដែលធ្វើអោយ ប្រទេសឥណ្ឌូនេស៊ីមានចំនួនករណី.ស្លា.ប់.និងឆ្លង ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia