(កូរ៉េខាងត្បូង) អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសបិទនិងហាមប្រាមមិនអោយមានពិធីជប់លៀងឆ្លងឆ្នាំ ការហាត់រៀនតន្ត្រី កាលពីថ្ងៃអាទិត្យ (២៩ វិច្ឆិកា) និងបាននិយាយថាសូណាសាធារណៈនិងហាងកាហ្វេមួយចំនួនក៏ត្រូវតែបិទផងដែរបន្ទាប់ពីការឆ្លងមេរោគកូវីដ - ១៩ កើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត នៅប្រទេសនេះកូរ៉េ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNN កាលពីថ្ងៃ២៩ម្សិលមិញនេះ។
ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េបាននិយាយថាអាជ្ញាធរបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៤៥០ នាក់កាលពីថ្ងៃអាទិត្យបន្ទាប់ពីមានករណីជាង ៥០០ ត្រូវបានកត់ត្រាក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា។
អ្វីដែលអាជ្ញាធរហៅរលកទីបីនៃការឆ្លង គឺកំពុងរីករាលដាលក្នុងអត្រាលឿនបំផុតក្នុងរយៈពេលជិត៩ខែ ដែលលើកនេះជំរុញអោយមានការផ្ទុះឡើងនៅតាមមូលដ្ឋានយោធា សូណា វិទ្យាល័យ និង ព្រះវិហារ។
គួរបញ្ជាក់ា ប្រទេសកូរ៉េគឺជារឿងជោគជ័យមួយក្នុងការកាត់បន្ថយភាពឆ្លងវីរុសនិងវីរុសក្នុងពិភពលោកប៉ុន្តែការឆ្លងរាលដាលបានលេចចេញជាថ្មីដោយមិនឈប់ឈរដែលបង្កឱ្យមានប្រកាសអាសន្ននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងបួនរបស់អាស៊ីនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia