William Rowdy Harrell និងភរិយាបាន.ស្លា.ប់.ក្នុងដំណើរកំសាន្តទៅក្រេបទឹកឃ្មុំនៅក្នុងរដ្ឋFlorida
-

(បរទេស) សមាជិកនាវិករបស់ NASCAR និងភិរយារបស់គាត់បាន.ស្លា.ប់.នៅក្នុងគ្រោះថ្នាក់ចរាចរណ៏នៅរដ្ឋ Florida ខណៈពួកគេធ្វើដំណើរទៅក្រេបទឹកឃ្មុំ បន្ទាប់ពីរៀបការបានមួយសប្តាហ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNN កាលពីថ្ងៃ២៩ម្សិលមិញនេះ។

William Rowdy Harrellមានវ័យ៣០ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុនឡានប្រណាំង Hendrick Motosport និងភរិយា Blakley Harrell វ័យ២៣ឆ្នាំ បានរៀបការកាលពីថ្ងៃសៅរ៍អាទិត្យមុន ហើយបានបាត់បង់ជីវិតមួយសប្តាហ៏បន្ទាប់ពីរៀបការរួច។

គួរបញ្ជាក់ថា មុនពេលចូលរួមជាមួយ NASCAR លោក Harrell គឺជាអ្នករកប្រាក់ចំណូលមធ្យមសម្រាប់ក្រុមកីឡាបាល់ទាត់របស់សាកលវិទ្យាល័យ Alabama ដែលជាកន្លែងដែលគាត់បានឈ្នះជើងឯកថ្នាក់ជាតិចំនួនបីនេះបើយោងតាមការអោយដឹងរបស់ក្រុមហ៊ុនHendrick Motorsports ។

សមាជិកក្រុមរបស់គាត់គ្រប់គ្នាបានបង្ហាញពីការសោកស្តាយ និងតក់ស្លុត ដែលស្រាប់តែបាត់បង់លោកទៅភ្លាមៗបែបនេះ។ ហើយលោក Bowman ជាសមាជិករួមក្រុមម្នាក់បានបង្ហោះលើបណ្តាញសង្គមTwitter ថា “ Rowdy គឺជាអ្វីៗគ្រប់យ៉ាងដែលបង្កើតអោយមានក្រុម៨៨របស់យើង។គេជាមនុស្សមានបុគ្គលិកលក្ខណៈល្អបំផុត ហើយគាត់គឺជាមនុស្សដែលមានសុភមង្គលបំផុតដែលអ្នកធ្លាប់ជួប ហើយវាត្រូវបានបំពេញបន្ថែមដោយភរិយារបស់គាត់គឺ Blakley។សូមវិញ្ញាណក្ខន្ធឯងទៅកាន់សុគតិភព Legend ពួកយើងនិងនឹកដល់ឯងជារៀងរាល់ថ្ងៃបងប្អូនល្អ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn