ព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន៣នាក់ទៀត ដែលប៉ះពាល់ ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៏មានបញ្ជាក់ ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា និងមានចំនួនអ្នកជាសះស្បើយអ្នកជំងឺកូវីដ ១៩ ចំនួន៣នាក់ផងដែរ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា ៖ ស្រ្តីជនជាតិខ្មែរអាយុ៦៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវជាម្តាយអ្នកជំងឺស្រ្តីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាក របស់ស្រ្តីខាងលើ ដែលផ្តល់ដោយវិទ្យាស្ថាប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ស្រ្តីជនជាតិខ្មែរអាយុ២៥ ឆ្នាំ និងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋានស្នាក់នៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ លទ្ធផលធ្វើការវិភាគវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺវិជ្ជមានវិរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពាក់ព័ន្ទព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបបានចំនួន ២,៦២១នាក់ (ក្នុងចំនួននេះមានរាជធានីភ្នំពេញ ២,១៣១នាក់) នៅថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះចំនួនសរុបដែលបានធ្វើតេស្ត នៅថ្ងៃទី២៩-៣០ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៤,៨៦៩នាក់ ដែលនៅក្នុងចំនួននេះ លទ្ធផលធ្វើតេស្តបានបង្ហា ថាមានអ្នកវិជ្ជមានវីរុសកូវិដ១៩ ថ្មី សរុបចំនួន១៧នាក់​ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) ដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ។ រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។

 

ដោយឡែកសម្រាប់អ្នកជាសះស្បើយចំនួន៣នាក់វិញរួមមាន៖

កាសហប្រជាជាតិ ប្រចាំបេសកកម្មនៅ ប្រទេសស៊ូដង់ខាងត្បូង (UNMISS) បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអេត្យូពី (EThiopia) រួចបានបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។

បុរសជនជាតិហុងគ្រីអាយុ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា និងវៀតណាម ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូដ ១៩​ ចំនួន០២ដង និងត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

បុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ​ ដំណើរមកពីប្រទេសជប៉ុន បន្តហើយហោះហើយនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩​ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។