(បរទេស) យោងតាមទីប្រឹក្សារបស់មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់បានអោយដឹងថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំផែនការឆ្លើយតបយ៉ាងសាកសម ចំពោះអ្នកដែលនៅពីក្រោយការធ្វើឃា.តអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Fox News កាលពីថ្ងៃ៣០ វិច្ឆិកា ម្សិលមិញនេះ។
ទីប្រឹក្សាលោក Kamal Kharrazi ដែលជាអ្នកដឹកនាំក្រុមប្រឹក្សាយុទ្ធសាស្រ្ត ទំនាក់ទំនងអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ដោយគ្មានការសង្ស័យ អ៊ីរ៉ង់នឹងផ្តល់ចម្លើយដែលបានគណនានិងម៉ឺងម៉ាត់ចំពោះឧក្រិ.ដ្ឋជនដែលបានយ.កជីវិតលោក Martyr Mohsen Fakhrizadeh ពីប្រទេសអ៊ីរ៉ង់ អោយសាកសមជាទីបំផុត”។
គួរបញ្ជាក់ថា លោក Fakhrizadeh ដែលបានបង្កើតកម្មវិធីនុយក្លេអ៊ែរយោធារបស់សាធារណរដ្ឋអ៊ីស្លាមនៅដើមទសវត្សឆ្នាំ ២០០០ ត្រូវបានស.ម្លាប់នៅក្នុងការវា.យ.ឆ្មក់តាមបែបយោធាកាលពីថ្ងៃសុក្រនៅជាយទីក្រុង តេហេរ៉ង់ នៅពេលគ្រា.ប់បែកបានផ្ទុះហើយខ្មា.ន់កាំ.ភ្លើងបានបើកការបា.ញ់ប្រ.ហារ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ foxnews