(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Fox Newsចុះផ្សាយកាលពីថ្ងៃ ៣០ វិច្ឆិកា ម្សិលមិញ បានអោយដឹងថា Stuart Bee មានវ័យ៦២ឆ្នាំ ត្រូវបានមិត្តភក្តិរបស់គាត់រាយការណ៏ថាបាត់ខ្លួន បន្ទាប់ពីចាកចេញពីឆ្នេរ Cape Marina រដ្ឋផ្លរីដា(Florida) កាលពីថ្ងៃសុក្រហើយរហូតមកដល់ថ្ងៃសៅរ៍ រូបគាត់មិនបានត្រលប់មកវិញទេ។
បន្ទាប់ពីទទួលបានការរាយការណ៍ភ្លាម ក្រុមឆ្មាំសមុទ្ររដ្ឋផ្លរីដា(Florida)បានធ្វើការស្វែងរកលោកBee យ៉ាងស្វិតស្វាញអស់ពេលពេញមួយយប់ តាមសញ្ញានៃទូកដែលគាត់បានជិះចេញទៅ។ទីបំផុត នៅថ្ងៃអាទិត្យ ក្រុមឆ្មាំសមុទ្រ បានរកឃើញលោកBee គាត់ត្រូវបានប្រទះឃើញដោយគាត់បានជាប់នឹងទូកដែលបានក្រឡាប់បន្ទាប់ពីបាត់ខ្លួនអស់រយះពេល២៤ម៉ោង។
លោកវរសេនីយឯក Mark Vlaun មេបញ្ជាការនៃតំបន់ Jacksonville's Coastville បានថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលចូលរួមក្នុងបេសកកម្មជួយសង្គ្រោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Vlaun បានមានប្រសាសន៍ថា“ ការជួយសង្គ្រោះជីវិតនៅសមុទ្រគឺកិច្ចការចាំបាច់បំផុតរបស់យើង។នេះជាលទ្ធផលមិនគួរឱ្យជឿដែលបង្ហាញពីចំណងទាក់ទងដ៏ល្អរបស់ក្រុមអ្នកជួយសង្គ្រោះជើងទឹកនិងសហគមន៍របស់យើង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ foxnews