(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានScience កាលពីថ្ងៃ៣០វិច្ឆិកា ម្សិលមិញបានអោយដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុនModerna បានប្រកាសថា ការធ្វើតេស្តលើកចុងក្រោយរបស់ខ្លួន គឺមានប្រសិទ្ធភាពបង្កាវីរុសកូរ៉ូណាខ្ពស់ដល់ទៅ១០០ភាគរយ។
ដោយឡែកការប្រកាសថ្មីៗនៅខែនេះ បានអោយដឹងថាការ វិភាគបឋម លើករណីឆ្លងមនុស្ស១៩៦រកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពដល់ទៅ ៩៤.១ភាគរយ។គួរបញ្ជាក់ថា នាពេលថ្មីៗនេះវ៉ាក់សាំងនេះ បានសាកល្បងទៅលើមនុស្សចំនួន៣០,០០០នាក់ ហើយវាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរអ្វីទាំងអស់បន្ទាប់ពីពួកគេទៅប៉ះពាល់ជាមួយនិងអ្នកផ្ទុកកូវីដ-១៩។
ថ្ងៃនេះ ក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់វ៉ាក់សាំងរបស់ខ្លួនជាមួយរដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិក (FDA) ហើយក៏កំពុងស្វែងរកភ្លើងខៀវស្រដៀងគ្នាពីទីភ្នាក់ងារថ្នាំអឺរ៉ុបផងដែរ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ sciencemag