ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ុលដាវី ប្រកាសឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីខ្លួន
-

(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មាន BBC នៅថ្ងៃទី០១ធ្នូ នេះបានអោយដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកស្រីក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសMoldava លោកស្រី Sandu បាននិយាយថាកងកម្លាំងរុស្ស៊ីមិនដែលមានការអនុញ្ញាតឱ្យនៅក្នុងតំបន់បំបែកខ្លួន Trans-Dniester នោះទេ។

វិមានក្រឹមឡាំង(Kremlin) បានច្រានចោលការអត្ថាធិប្បាយរបស់លោកស្រីដោយនិយាយថាការផ្លាស់ប្តូរនេះអាចបង្កអស្ថិរភាព។លោកស្រី Sandu បានយកឈ្នះប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Igor Dodon ដែលត្រូវបានគាំទ្រដោយប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ។គួរបញ្ជាក់ថា លោកIgor Dodon មានអាយុ ៤៨ ឆ្នាំគឺជាអតីតសេដ្ឋវិទូរបស់ធនាគារពិភពលោកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អឺរ៉ុប។

កាលពីថ្ងៃច័ន្ទលោកស្រីបាននិយាយថា កម្លាំងរក្សាសន្តិភាពរបស់ប្រទេសរុស្ស៊ី - ក្រុមប្រតិបត្តិការនៃកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Trans-Dniester (OGRF)ជាប់ព្រំដែនប្រទេស Ukraine គួរតែត្រូវបានជំនួសដោយកងកម្លាំងម៉ុលដាវី(Moldova) នឹងអ្នកឃ្លាំមើលស៊ីវិលក្រោមអង្គការសន្តិសុខនិងសហប្រតិបត្តិការរបស់អឺរ៉ុប (OSCE) ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីឈីសស៊ីណូថា “យើងជាប្រទេសឯករាជ្យមួយដែលមិនចង់អោយកងទ័ពបរទេសស្ថិតនៅលើទឹកដីរបស់ខ្លួនឡើយ”។

លោកស្រីបានបន្ថែមថា“ នេះមិនមែនគ្រាន់តែជាការប្រកាសទេ - នេះគឺចាំបាច់ត្រូវតែធ្វើ” លោកស្រីបន្តទៀតថាលោកស្រីនឹង“ ធ្វើការជាមួយប្រទេសរុស្សីដរាបណាវាត្រូវការដោះស្រាយបញ្ហានៃការដក.អា.វុ.ធ.និង.ដក.ក.ង.ទ័.ព.ចេញរបស់ប្រទេសម៉ុលដាវីសិន” ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc