ចិន បដិសេធមិនសុំទោសអូស្រ្តាលីចំពោះការបង្ហោះរូបភាពទាហានអូស្ត្រាលីក្លែងក្លាយ
-

(បរទេស) យោងតាមសារព័ត៏មានBBC ចុះផ្សាយនៅថ្ងៃទី២វិច្ឆិកានេះបានអោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lijian Zhao បានចោទប្រកាន់អូស្រ្តាលីថា បានព្យាយាមបង្វែរការចាប់អារម្មណ៏ ពីសាធារណៈជនពីទង្វើរមិនល្អរបស់ទាហានខ្លួនបានធ្វើនៅក្នុងប្រទេសអាហ្វនីស្ថាន បន្ទាប់ពីកាបង្ហោះរូបភាពនោះ ធ្វើអោយទីក្រុងកង់បេរ៉ាសម្តែងនូវការ.ខឹ.ង.សម្បារយ៉ាងខ្លាំង។

គួរបញ្ជាក់ថា អូស្រ្តាលីទាមទារ ឲ្យ ប្រទេសចិនសុំទោសចំពោះការចែករំលែករូបភាពក្លែងក្លាយរបស់ទាហានអូស្ត្រាលីដែលបាន.ស.ម្លា.ប់.កុមារអាហ្វហ្គានីស្ថាន។ដោយឡែក អ្នកនាំពាក្យទីក្រុងប៉េកាំងបាននិយាយថា “អូស្រ្តាលីកំពុងព្យាយាមស្តីបន្ទោសប្រទេសចិនចំពោះទង្វើររបស់ខ្លួនឯង បែបនេះវានឹងធ្វើអោយទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ”។

ដោយឡែក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។កម្លាំងការពារជាតិអូស្ត្រាលីបាននិយាយថាខ្លួនបានរកឃើញ“ ព័ត៌មានគួរឱ្យទុកចិត្ត” ដែលទាហានអូស្ត្រាលី ២៥ នាក់បានជាប់ពាក់ព័ន្ធនឹងការ.ស.ម្លា.ប់.ជនស៊ីវិលនិងអ្នកទោសអាហ្វហ្គានីស្ថានចំនួន ៣៩ នាក់ក្នុងចន្លោះឆ្នាំ ២០០៩ និង ២០១៣ ហើយពួកយើងកំពុងតែស៊ើបអង្កេតរឿងមួយនោះហើយ។ប៉ុន្តែដោយឡែក រូបភាពដែលប្រទេសចិនបានបង្ហោះនាពេលថ្មីៗនេះ គឺជារូបភាពក្លែងក្លាយ ហើយខ្លួនទាមទារអោយចិនធ្វើការសុំទោសចំពោះរឿងមួយនេះ។