អគ្គមេធាវីជាន់ខ្ពស់អាមេរិក៖ ក្រសួងយុត្តិធម៍រកមិនឃើញភស្តុតាងដែលអាចប្តូរលទ្ធផលបោះឆ្នោតថ្ងៃទី៣ វិច្ឆិកាទេ
-

(បរទេស) អគ្គមេធាវីជាន់ខ្ពស់អាមេរិកលោក Bill Barr បាននិយាយកាលពីថ្ងៃអង្គារទី ១ ធ្នូថាក្រសួងយុត្តិធម៌មិនបានរកឃើញភស្តុតាងណាមួយនៃការលួចបន្លំបោះការឆ្នោតគួរអោយកត់សំគាល់គ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា តាមការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោកប្រធានាធិបតីDonal Trump នោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅរសៀលថ្ងៃទី២ធ្នូនេះ។

លោក Barr បានប្រាប់សារព័ត៌មាន Associated Press ក្នុងបទសម្ភាសន៍មួយថា“ ទីភ្នាក់ងារស៊ើបអង្កេតFBI នឹងក្រុមរដ្ឋអាជ្ញា បានធ្វើការស៊ើបអង្កេតលើពាក្យបណ្តឹតតវ៉ាទាក់់ទងការលួចបន្លំសន្លឹកឆ្នោត ប៉ុន្តែ មកដល់ពេលនេះយើងមិនបានរកឃើញការក្លែងបន្លំក្នុងកំរិតមួយដែលអាចជះឥទ្ធិពលដល់លទ្ធផលខុសគ្នានៅក្នុងការបោះឆ្នោតនោះទេ”។

គួរបញ្ជាក់ថា ស្របពេលលោកTrump ហាក់នៅរឹងទទឹងក្នុងការទទួលស្គាល់ការបោះឆ្នោតមួយនេះ ក្រឡេកទៅមើលលោកBiden វិញ គឺកំពុងតែចាត់តាំងមន្រ្តីសំខាន់ៗរបស់ខ្លួន ហើយនឹងត្រៀមស្បថចូលកាន់ដំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia