(បរទេស) តាមសារព័ត៏មានជប៉ុនNikkie បានរាយការណ៍នៅថ្ងៃពុធ(០២ធ្នូ)នេះថា ប្រទេសជប៉ុនមានគោលបំណងទទួលយកចំនួនភ្ញៀវទេសចរបរទេសយ៉ាងច្រើនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដោយមិនចាំបាច់ចាក់វ៉ាក់សាំងការពារឬការធ្វើចត្តាឡីស័កទេ។ដោយឡែក គឺអ្នកទេសចរចូលរួមព្រឹត្តការណ៏ទាំងនោះ គ្រាន់តែបង្ហាញលិខិតធ្វើតេសត្តអវិជ្ជមាន នឹងចុះឈ្មោះតំឡើងកម្មវិធីចាប់សញ្ញានៅក្នុងទូរស័ព្ទដៃនៅពេលពួកគេមកដល់ប្រទេសជប៉ុន នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃពុធនេះ។
អ្នករៀបចំការប្រកួតបានលក់សំបុត្រជិត ១ លានសំបុត្រទៅបរទេសបើធៀបនឹងសំបុត្រចំនួន ៤.៥ លានត្រូវបានលក់នៅប្រទេសជប៉ុន។ស្ថិតក្រោមការរឹតបណ្តឹងនាពេលបច្ចុប្បន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ អ្នកធ្វើដំណើរត្រូវតំរូវអោយដាច់ដោយឡែកសម្រាប់ខ្លួនគេរយៈពេល ១៤ ថ្ងៃនៅពេលមកដល់ប្រទេសជប៉ុនក៏ដូចជាការចុះឈ្មោះសម្រាប់កម្មវិធីចាប់សញ្ញា។
កាលពីខែមុនមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Joan Coates បាននិយាយថាចំនួនអត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងមិនត្រូវបានកាត់បន្ថយនោះទេ ប៉ុន្តែ យើងនឹងធ្វើឱ្យពួកគេមានអារម្មណ៍សុវត្ថិភាព។
គួរបញ្ជាក់ថា អត្តពលិកជាង ១១,០០០ នាក់ត្រូវបានគេរំពឹងទុកនៅទីក្រុងតូក្យូសម្រាប់ព្រឹត្តិការណ៍អូឡាំពិកហើយមនុស្សរាប់ពាន់នាក់ទៀតនឹងមកចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកជាបន្តបន្ទាប់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖