អង់គ្លេសអនុញ្ញាតអោយចាក់វ៉ាក់សាំងកូវីដ-១៩របស់់Pfizerអោយពលរដ្ឋខ្លួនដំបូងគេបង្អស់ក្នុងពិភពលោក
(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មានFox News នៅរសៀលថ្ងៃទី២ ធ្នូនេះបានអោយដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានអនុញ្ញាតអោយធ្វើការប្រើវ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុនអាមេរិកនឹងអាឡឺម៉ង់ Pfizer-BioTech ចាក់អោយពលរដ្ឋទូទាំងចក្រភពអង់គ្លេសចាប់ពីសប្តាហ៍ក្រោយតទៅ។
សេចក្តីថ្លែងការនេះគឺ បន្ទាប់ពីទទួលបានការអនុញ្ញាតនឹងអនុសាសន៏ពី ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឱសថនិងសុខាភិបាល MHRA។
ដោយឡែក គណៈកម្មាធិការទទួលបន្ទុកលើការផ្តល់ជូនវ៉ាក់សាំងរបស់អង់គ្លេស និងធ្វើការផ្តល់ជូនវ៉ាក់សាំងដល់ប្រជាជនអង់គ្លេសទាំងអស់ ប៉ុន្តែដោយឡែក ពួកគេនឹងត្រូវផ្តល់អទិភាពចាក់ជូនមុនគេដល់ បុគ្គលិកផ្នែកសុខាភិបាល មនុស្សចាស់ មណ្ឌលថែទាំជនចាស់ជរា នឹងក្រុមមនុស្សងាយរងហានិភ័យ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។