នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ អាចរក្សាតំណែងបានក្រោយឈ្នះក្តីរឿងប្រាស់ប្រាស់ផ្ទះយោធា
-

(បរទេស) យោងតាមសារព័ត៏មានBangkok post ចុះផ្សាយកាលពីថ្ងៃទី២ ធ្នូបានអោយដឹងថា លោកនាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា ត្រូវបានតុលាការរដ្ឋធម្មនុញ្ញថៃរកឃើញថា គ្មានទោស ដែលលោកបន្តរស់នៅផ្ទះសម្រាប់យោធា ខណៈលោកកាន់តំណែងជានាយករដ្ឋមន្រ្តី។

ហើយការដែលលោកប្រាយុទ្ធឈ្នះក្តីបែបនេះ គឺមានន័យថាតំណែងនាយករដ្ឋមន្រ្តីរបស់លោកគឺអាចរក្សារបានដដែល។គួរបញ្ជាក់ថា លោកប្រាយុទ្ធ បានបញ្ចប់តំណែងចូលនិវត្តន៍ជាមេទ័ពជើងគោកថៃកាលពីឆ្នាំ២០១៥ ដោយឡើងធ្វើជានាយករដ្ឋមន្រ្តីក្រោយធ្វើរដ្ឋប្រហារ។

ហើយគណបក្សប្រឆាំងដ៏ធំរបស់ថៃ បានដាក់ពាក្យបណ្តឹង លើបទបញ្ញតិតផ្ទះយោធា ដែលបានចែងថា “ បុគ្គលណាដែលលែងកាន់កាតព្វកិច្ចទៀតហើយនោះ ត្រូវចាកចេញពីផ្ទះស្រាប់យោធា ក្នុងពេល១៨០ថ្ងៃ គិតចាប់ពីថ្ងៃដែលបុគ្គលនោះទទួលដឹងបទបញ្ជានេះ មិនខ្វល់ថាដោយហេតុផលអ្វីនោះទេ”។

ដោយឡែក សាលក្រមដែលបានប្រកាសដោយតុលាធម្មនុញ្ញថៃ នៅថ្ងៃទី២ធ្នូ ក្នុងការបន្តស្នាក់នៅផ្ទះយោធារបស់លោកប្រាយុទ្ធ គឺតុលាអនុញ្ញតក្រោមបទបញ្ញតិយោធាឆ្នាំ២០០៥ ដោយចែងថា “ ថ្នាក់ដឹកនាំកំពូលរបស់ថៃ អាចបន្តស្នាក់នៅបន្ទាយផ្ទះយោធា ក្រោយពួកគេចូលនិវត្តន៍ ប្រសិនបើបុគ្គលនោះ ធ្វើការបម្រើប្រទេសបាន”។

ហើយតុលាការថៃអះអាងបន្តទៀតថា នាយករដ្ឋមន្រ្តីលោកប្រាយុទ្ធ បានបម្រើប្រទេសជាតិបានល្អកក្នុងពេលកាន់តំណែងជាមេទ័ពជើងគោក ដូច្នេះហើយបទបញ្ញត្តិនេះមានប្រសិទ្ធភាព នឹងអនុញ្ញាតអោយលោកប្រាយុទ្ធបន្តប្រើប្រាស់បន្ទាយផ្ទះយោធាសម្រាប់ស្នាក់នៅបាន ទោះបីជាលោកជានាយករដ្ឋមន្រ្តីក៏ដោយ ដោយគ្រាន់តែបង់ថ្លៃទឹកភ្លើងតែប៉ុណ្ណោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost