អាមេរិកនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ១០០លាននាក់ផ្តើមពីពាក់កណ្តាលខែធ្នូ មុនពិធីបុណ្យណូអែល
-

(បរទេស) យោងតាមសារព័ត៏មាន Medical Xpress ចុះផ្សាយនៅថ្ងៃព្រឹកថ្ងៃទី៣ ធ្នូនេះបានអោយដឹងថា សហរដ្ឋអាមេរិកនឹងគ្រោងចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួនយ៉ាងហោចណាស់១០០លាននាក់ ដោយផ្តើមពីពាក់កណ្តាលខែធ្នូនេះដល់ទៅដល់ចុងខែកុម្ភះឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិលបាលជាន់ខ្ពស់របស់អាមរិកបានអោយដឹងថា ក្នុងមនុស្សម្នាក់គឺទទួលបាន២ដូស ដែលចំនួននេះ គឺត្រឹមតែប្រមាណ៤០ភាគរយ នៃចំនួនប្រជាជនពេញវ័យរបស់ប្រទេសតែប៉ុណ្ណោះ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដនៅនៅមុនពិធីបុណ្យណូអែលមកដល់ ពោលគឺនៅពាក់កណ្តាលខែធ្នូនេះ ដោយការប្រកាសនេះ គឺបន្ទាប់ពីមានការអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pifzer-BioNTech នឹងក្រុមហ៊ុន Moderna ជាបន្ទាន់។

លោក Moncef Slaoui ទីប្រឹក្សាវិទ្យាសាស្ត្រនៃកម្មវិធី Operation Warp Speed (OWS) របស់រដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានថា“ ចន្លោះពីពាក់កណ្តាលខែធ្នូដល់ចុងខែកុម្ភះយើងនឹងអាចចាក់វ៉ាក់សាំងបាន ១០០ លាននាក់” ។លោកបានបន្តថា ចំនួននេះនឹងគ្របដណ្តប់លើប្រជាជន "ដែលមានហានិភ័យ" រួមមានមនុស្សចាស់ នឹង បុគ្គលិកសុខាភិបាល ដែលទទួលបានមុនគេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ medicalxpress