ចូលរួមរំលែកទុក្ខ! អតីតប្រធានាធីបតីបារាំងទទួលមរណភាពដោយសារជំងឺកូវីដ-១៩
-

(បរទេស) យោងតាមសារព័ត៏មានALJAZEERA ចុះផ្សាយនៅទី៣ ធ្នូនេះបានអោយដឹងថា អតីប្រធានាធីបតីបារាំងលោក វ៉ាឡេរី ហ្ស៊ីស្កាដេ ដេសស្ទីង(Valery Giscard d’Estaing) ដែលបានដឹកនាំប្រទេសបារាំងចូលក្នុងយុគសម័យទំនើបថ្មីមួយ ដោយដើរលើមាគ៍ាគាំទ្រអឺរ៉ុប ក្នុងដើមឆ្នាំ១៩៧០ បានទទួលមរណភាពហើយដោយសារតែជំងឺកូវីដ-១៩ ក្នុងវ័យ៩៤ឆ្នាំ។

លោកGiscard បានទៅសម្រាកព្យាបាល នៅមន្ទីពេទ្យជាច្រើដងហើយនៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែគាត់មានបញ្ហារោគបេះដូង ហើយក្រោយមកគាត់បានឆ្លងកូវីដ នឹងបានទទួលមរណភាពដោយសារផលវិបាកនៃកូវីដ-១៩ កាលពីថ្ងៃទី២ ធ្នូម្សិលមិញនេះ នៅផ្ទះរបស់គាត់ក្នុងតំបន់ Loire។

គួរបញ្ជាក់ថា លោក Giscard បានក្លាយជាប្រធានាធិបតីក្មេងជាងគេបំផុតដែលមានអាយុ ៤៨ លោកចូលកាន់តំណែងក្នុងឆ្នាំ ១៩៧៤ ដោយបានផ្តួលគូប្រជែងសង្គមនិយមរបស់គាត់គឺលោកហ្វ្រង់ស្វ័រម័រដ្រាន់ ដោយគាត់បានដឹកនាំប្រទេសបារាំងអស់ពេល៧ ឆ្នាំ គឺនៅត្រឹមឆ្នាំ ១៩៨១។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ aljazeera