អាឡឺម៉ង់នឹងពន្យាការរឹតបន្តឹងប្រទេសរហូតដល់ថ្ងៃទី១០ មករា ឆ្នាំ២០២១ ដោយសារតែ...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Channel News Asia នៅថ្ងៃទី ៣ ធ្នូ នេះបានអោយដឹងថា ប្រទេសអាល្លឺម៉ង់នឹងពង្រីកវិធានការណ៍រឹតត្បិតដែលត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងការឆ្លងមេរោគកូវីដ-១៩ រហូតដល់ថ្ងៃទី ១០ ខែមករានេះបើតាមសេចក្តីថ្លែងការណ៍របស់ នាយករដ្ឋមន្រ្តីអាឡឺម៉ង់ អ្នកស្រី Angela Merkel នៅថ្ងៃពុធ (២ ធ្នូ) បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយមេដឹកនាំរដ្ឋអាល្លឺម៉ង់។

គួរបញ្ជាក់ថា វិធានការណ៍រឹតបន្តឹងប្រទេសរបស់អាឡឺម៉ង់ ត្រូវផុតកំណត់នៅថ្ងៃទី ២០ ធ្នូ រួមមានការបិទភោជនីយដ្ឋាន សណ្ឋាគារ និងកំណត់ការជួបជុំឯកជនដល់មនុស្សមិនលើសពី ៥ នាក់ ជាដើម។

លោកស្រី Merkel បានប្រាប់សន្និសីទសារព័ត៌មានមួយថា "រដ្ឋនានានឹងពង្រីកវិធានការណ៍របស់ខ្លួនចាប់ពីថ្ងៃទី ២០ ខែធ្នូដល់ថ្ងៃទី ១០ ខែមករា ហើយការពិគ្រោះយោបល់ជុំវិញបញ្ហានេះផ្សេងទៀតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៤ ខែមករា។ហើយជាគោលការណ៍អ្វីៗនឹងនៅរក្សាដដែល ហើយពួកយើងក៏ត្រូវសុំទោសពលរដ្ឋដូចគ្នាដែរ" ។

សេចក្តីថ្លែងការណ៍ក្នុងការពន្យាពេលក្នុងការរឹតបន្តឹងនេះ គឺធ្វើឡើង បន្ទាប់ពីតំបន់ដែលធ្លាប់មានសភាពធូស្រាលប្រែក្លាយជាមានស្ថានភាពអាក្រក់ឡើងវិញ ដោយក្នុងមួយថ្ងៃមានអ្នកឆ្លងដល់ទៅ ១៧,០០នាក់ ចំនែកអ្នក.ស្លា.ប់.ក្នុងមួយយប់គឺ៤៨៧នាក់ដែលនេះគឺជាកំណត់ត្រាប្រចាំថ្ងៃ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia