លោក Biden នឹងមិនប្តូរគោលនយោបាយពាណិជ្ជកម្មលោកTrumpទេ ប៉ុន្តែលោកនឹងប្រើយុទ្ធសាស្រ្តថ្មី
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី៣ ធ្នូនេះបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោត លោកJoe Biden ច្បាស់ជាមានផែនការដកគោលនយោបាយជាច្រើនរបស់ប្រធានាធិបតីដូណាល់ត្រាំនៅពេលដែលគាត់ទទួលបន្ទុកសេតវិមាននៅខែក្រោយប៉ុន្តែ តែនៅពេលនិយាយពីរឿងពាណិជ្ជកម្មគាត់បានបង្ហាញសញ្ញាតិចតួចថាគាត់នឹងប្រើយុទ្ធសាស្រ្ដថ្មី ប៉ុន្តែមិនផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់លោកTrumpទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតញូវយ៉កថែមស៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធលោក Biden បន្ទាប់ពីបានផ្តួលលោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមុនបានបញ្ជាក់ច្បាស់ថា ការងារដំបូងរបស់លោកនឹងធ្វើ គឺធ្វើឱ្យសេដ្ឋកិច្ចអាមេរិកដែលធ្លាក់ចុះមានសភាពប្រសើរឡើងវិញ ដែលវាគឺមិនមែនជាការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចាស់ឡើយ។

លោកបានបន្តថា “ខ្ញុំនឹងមិនទាន់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយអ្នកណាឡើយ រហូតដល់យើងមានការវិនិយោគធំៗនៅក្នុងប្រទេសយើង មានការងារសំរាប់ពលរដ្ឋយើង រួមទាំងការធ្វើអោយប្រសើរនូវវិស័យអបរំនៅក្នុងប្រទេសយើងឡើងវិញ”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោកBiden គឺបានន័យថាលោកនៅតែបន្តការអនុត្តការប្រឆាំងនឹងពាណិជ្ជកម្មចិន ដែលអាមេរិកចោទថាមិនត្រឹមត្រូវហើយប៉ះពាល់ដល់សន្តិសុខជាតិ ប៉ុន្តែលោកBiden បញ្ជាក់ថា យុទ្ធសាស្រ្តដែលលោកនឹងប្រើគឺមិនមែនដូចជាយុទ្ធសាស្រ្តលោកTrump បានប្រើកន្លងមកនោះទេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia