អង់គ្លេសរងការរិះគន់ពីសហភាពអឺរ៉ុប ក្នុងអនុញ្ញាតដាក់អោយប្រើវ៉ាក់សាំងកូវីដ-១៩លឿនពេក
-

(បរទេស) យោងតាមការសារព័ត៏មាន ALIJAZEERA ចុះផ្សាយនៅកាលពីថ្ងៃម្សិលមិញបានអោយដឹងថា សហភាពអ៊ឺរ៉ុបបានរិះគន់អង់គ្លេស ប្រញាប់ប្រញាលពេក ក្នុងការអនុម័តយ៉ាងឆាប់រហ័សលើការដាក់អោយប្រើប្រាស់វ៉ាក់សាំង Pfizer និង BioNTech នៅថ្ងៃពុធ (២ ធ្នូ)។

សហភាពអឺរ៉ុបបាននិយាយថា នៅមាននីតិវិធីជាច្រើនទៀត ដែលត្រូវពិនិត្យអោយបានហ្មត់ចត់ជាងនេះ លើវ៉ាក់សាំងរបស់Pfizer-BioNTech ដើម្បីធានាអោយបានថា ពលរដ្ឋអឺរ៉ុបនឹងមានសុវត្ថិភាពក្នុងការប្រើប្រាស់ បន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងបង្អស់ដែលបានអនុញ្ញាតអោយចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ។

តែទោះជាយ៉ាងណាក៏ដោយ អង់គ្លេសបានអោយដឹងថា ខ្លួនទទួលបានការអនុញ្ញាតនឹងអនុសសាន៍ពីទីភ្នាក់ងារត្រួតពិនិត្យ ផលិផលឱថស នឹងសុខាភិបាល MHRA ដើម្បីអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយខ្លួនក៏មានរបៀបធ្វើការដែលស្របតាមបទដ្ឋានអន្តរជាតិដូចគ្នាដែរ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ aljazeera