អូស្រា្តលីនឹងផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ អោយពលរដ្ឋនៅខែមីនា ឆ្នាំ២០២១
-

(បរទេស) យោងតាមសារព័ត៏មានChannel News Asia ចុះផ្សាយនៅថ្ងៃ ទី៣ វិច្ឆិកា នេះបានអោយដឹងថា អូស្រា្តលីកំពុងតែប្រញាប់ប្រញាលការពិនិត្យនឹងធ្វើតេស្តវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTech ដំណាក់កាលចុងក្រោយ ដើម្បីអោយដំណើការនេះអាចបញ្ចប់ទៅបាននៅខែកមរា ឆ្នាំ២០២១ ហើយនឹងចាប់ផ្តើមអនុម័តប្រើប្រាស់នៅខែមីនា។

ដោយឡែក វ៉ាក់សាំងរបស់Pfizer គឺជាវ៉ាក់សាំងមួយក្នុងចំនោម៤ផ្សេងទៀតដែលអូស្រា្តលីបានចុះកិច្ចព្រមព្រៀងទិញ។

គួរបញ្ជាក់ថា លោក John Skerritt ប្រធានរដ្ឋបាលចំនីអាហារបស់ប្រទេសអូស្តា្រលីបានអោយដឹងថា “វ៉ាក់សាំងរបស់Pfizer នឹងបញ្ចប់ការធ្វើតេស្តដំណាក់កាលចុងក្រោយនៅខែកមរា ដោយលោកបានប្រាប់បុគ្គលិកកុំអោយមានគម្រោងវិស្សមកាលដើម្បីធ្វើអោយការងារមួយនេះប្រញាប់បញ្ចប់ទៅតាមការកំណត់”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia