(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី៤ ធ្នូ នេះបានអោយដឹងថា ពិភពលោកបានឈានដល់ដំណាក់កាលដ៏គួរឱ្យកត់សម្គាល់នៃការ.ស្លា.ប់.ដោយសារឆ្លងវីរុសនេះចំនួន ១,៥ លាននាក់កាលពីថ្ងៃព្រហស្បតិ៍ (៣ ធ្នូ) ខណៈប្រទេសជាច្រើនបានគ្រោងនឹងផ្តល់ថ្នាំបង្ការដែលសង្ឃឹមថា នៅដើមឆ្នាំក្រោយដើម្បីយកឈ្នះវីរុសនេះនឹងធ្វើអោយគ្រប់យ៉ាងត្រលប់មកសភាពដើមវិញ។
ប៉ុន្តែទោះបីជាព័ត៌មានវិជ្ជមានចុងក្រោយស្តីពីវ៉ាក់សាំងមួយចំនួនត្រូវបានប្រកាសក៏ដោយ ហើយប្រទេសធំៗមួយចំនួនគ្រោងនឹងចាក់វ៉ាក់សាំងអោយពលរដ្ឋខ្លួនក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាប្រទេសមួយចំនួននៅតែមានការឆ្លងជាបន្តបន្ទាប់នឹងកើនឡើងដដែល។
ប្រទេសអ៊ីតាលីបានចុះបញ្ជីចំនួនអ្នក.ស្លា.ប់.ចំនួន ៩៩៣ នាក់ដែលឈរនៅលើកំពូលកំណត់ត្រាមុន ៩៦៩ កាលពីដើមឆ្នាំនៅពេលដែលប្រទេសនេះជាប្រទេសដំបូងបង្អស់នៅអឺរ៉ុបដែលរងផលប៉ះពាល់ដោយរោគរាតត្បាត។
អ៊ីរ៉ង់ដែលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅមជ្ឈឹមបូព៌ាបានឆ្លងកាត់ករណីចំនួន ១ លានករណីទោះបីអាជ្ញាធរគិតថាបន្ធូរបន្ថយការរឹតត្បិត ហើយអង់គ្លេសមានអ្នក.ស្លា.ប់ជាង ៦០,០០០ នាក់។
ប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកសហរដ្ឋអាមេរិកបានកត់សំគាល់ចំនួនអ្នក.ស្លា.ប់.ប្រចាំថ្ងៃខ្ពស់បំផុតគឺ ២,៧៣១ នាក់ចាប់តាំងពីខែមីនាមកខណៈដែលចំនួនអ្នកចូលមន្ទីរពេទ្យសម្រាប់វីរុសឆ្លងដល់ទៅ១០០,០០០ នាក់ជាលើកដំបូង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia