(បរទេស) កាប៉ាល់ដឹកទំនិញONE Apus បានចេញរបាយការណ៍ជូនដំណឹងមួយថាខ្លួនបានជួបនិងបញ្ហាអាកាសធាតុដែលធ្វើអោយ កាប៉ាល់មានបញ្ហាហើយបានរលំកុងតឺន័រនឹងបាត់បង់ប្រអប់ចំនួន១,៩០០ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Trans Trade Portal កាលពីថ្ងៃទី ៣ ខែធ្នូ ម្សិលមិញនេះ។
គួរបញ្ជាក់ថាកាប៉ាល់ONE Apus (IMO # 9806079) បានធ្វើដំណើរពីយ៉ានធានប្រទេសចិនទៅកាន់ទីក្រុងឡុងប៊ិចសហរដ្ឋអាមេរិកនៅពេលដែលវាបានជួបប្រទះនឹងព្យុះមួយដែលបង្កើតជាកម្លាំងខ្យល់បក់និងរលកធំ ៗ ដែលបណ្តាលឱ្យកាប៉ាលទប់ទល់មិនជាប់ ជាហេតុធ្វើអោយកុងតឺន័ររំសាយនិងដួលចូលក្នុងមហាសមុទ្រ។
ប្រធានអ្នកបើកនាវា បានបង្វែរនាវាដើម្បីធានានូវសុវត្ថិភាពរបស់នាវិកនិងកប៉ាល់ដែលកំពុងបន្តលើមហាសមុទ្ររហូតដល់លក្ខខណ្ឌនានាបានធូរស្បើយ។ការជូនដំណឹងមួយត្រូវបានផ្ញើទៅ USCG នៅហូណូលូលូនិង NYK Shipmanagement កំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីរកកំពង់ផែជម្រកសម្រាប់នាវាដើម្បីវាយតម្លៃការខូចខាត និងកំណត់ចំនួនកុងតឺន័រដែលបានបាត់បង់។
ការស៊ើបអង្កេតពេញលេញនឹងត្រូវបានធ្វើឡើងនៅក្នុងឧប្បត្តិហេតុនេះដោយភ្ជាប់ជាមួយរដ្ឋទង់និងអាជ្ញាធរដែនសមុទ្រពាក់ព័ន្ធ។
យោងតាមក្រុមប្រឹក្សាដឹកជញ្ជូនពិភពលោក បានបង្ហាញថាជាមធ្យមប្រចាំឆ្នាំនៃកុងតឺន័រចំនួន ១,៣៨២ ត្រូវបានបាត់បង់នៅសមុទ្រក្នុងចន្លោះឆ្នាំ ២០០៨ និង ២០១៩ ហើយនេះជាហេតុកាណ៍មួយទៀតហើយដែលបានកើតឡើងក្នុងចុងឆ្នាំ២០២០។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ transtradeportal