(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី៤ ខែធ្នូ នេះបានអោយដឹងថា អតីតប្រធានាធិបតីអាមេរិកលោក ប៉ារ៉ាក់ អូបាម៉ា, បៀល គ្លីនតុន នឹងលោក ចច ដាប៊ែលយូ ប៊ូស រួមជាមួយនឹងងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានប្រកាសថា ពួកគាត់នឹងស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ជាសាធារណៈ ដើម្បីជួយលើកកម្ពស់ នឹងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋអាមេរិកគ្រប់គ្នា។
តាមរយះបទសម្ភាសន៍ជាមួយវិទ្យុ Sirius XM លោកអូបាម៉ាបាននិយាយថា “ ខ្ញុំនឹងចាក់វ៉ាក់សាំងកូវីដភ្លាម បើអ្នកជំនាញផ្នែកជំងឺរាតត្បាតរបស់អាមេរិក លោក Fauci ប្រាប់ថាវាគឺមានសុវត្ថិភាពនឹងធ្វើការផ្តល់ជូនដល់អ្នកមានហានិភ័យទាបហើយ ខ្ញុំប្រាកដជាចាក់វា។ហើយខ្ញុំនឹងផ្សាយវាតាមទូរសទ្សន៍ឬមួយថតជាវីដេអូ ព្រោះខ្ញុំជឿជាក់លើវិទ្យាសាស្រ្ត ហើយវ៉ាក់សាំងនេះនឹងមិនធ្វើអោយខ្ញុំឆ្លងកូវីដទេ”។
លោក Angel Urena អតីតរដ្ឋបាលលោក គ្លីនតុន បានប្រាប់CNN ថា អតីតប្រធានាធិបតីរូបនេះនឹងធ្វើការចាក់វ៉ាក់សាំងជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍ ហើយលោក Freddy Ford អតីតរដ្ឋបាលលោក ប៊ូស ក៏បានអោយដឹងថា បន្ទាប់ពីវ៉ាក់សាំងផ្តល់ជូនអ្នកអទិភាពរួចហើយ លោកប៊ូសនឹងរីករាយចាក់នឹងបង្ហាញវាជាសាធារណៈ។
ចំណែកប្រធានាធិបតីជាប់ឆ្នោតលោក បៃដិន វិញក៏បាននិយាយថា បន្ទាប់ពីលោកFauciបញ្ជាក់ថាវាមានសុវត្ថិភាពនឹងអនុញ្ញាតអោយចាក់ហើយខ្ញុំនឹងចាក់ជាបង្ហាញជាសាធារណៈ “ ព្រោះវាពិតជារឿងចំបាច់ណាស់ ដែលត្រូវផ្តល់ទំនុកចិត្ត នឹងធ្វើការប្រាស្រ័យទាក់ទងប្រាប់ពលរដ្ឋអាមេរិកថា វាគឺមានសុវត្ថិភាព”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia