ប៉ូលីសឥណ្ឌាបានពិន័យទេសចរបរទេសអោយសរសេរថា “ខ្ញុំសុំទោស” ៥០០ដង ដោយសារតែពួកគេគឺបាន...
-

(បរទេស) ភ្ញៀវទេសចរបរទេស១០នាក់ ត្រូវបានពិន័យអោយសរសេរថា “ខ្ញុំសុំទោស” ចំនួន៥០០ដង បន្ទាប់ពីពួកគេបានល្មើសនឹងច្បាប់រឹតបន្តឹងរបស់ប្រទេសឥណ្ឌាក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នេះបើតាមការចុះផ្សាយអោយដឹងរបស់សារព័ត៏មាន Independent។

លោក Vinod Kumar ជាប៉ូលីសជាន់ខ្ពស់នៅតំបន់ Tapovan ភាគខាងជើងនៃទីក្រុងបានអោយដឹងថា ពួកគាត់ទទួលបានការរាយការណ៏ថាមានអ្នកទេសចរបរទេសមួយក្រុម បានល្មើសនឹងច្បាប់Lockdown ដោយពួកគេបាននាំគ្នាមកស្រូបយកខ្យល់អាកាសនឹងដើរលេងនៅមាត់ទន្លេរ Ganges។


លោកគូម៉ា បានប្រាប់កាសែត Hindustan Times អ្នកទេសចរទាំង ១០ នាក់ដែលរួមមានជនជាតិអូស្ត្រាលី អ៊ីស្រាអែល និងម៉ិកស៊ិកបាននិយាយថាពួកគេគិតថាការអនុញ្ញាតអោយចេញក្រៅពីម៉ោង ៧ ព្រឹកដល់ម៉ោង ១ រសៀលសម្រាប់ប្រជាជនចេញទៅក្រៅនិងទិញទំនិញសំខាន់ៗ នោះគឺអនុញ្ញាតអោយពួកគេដើរលំហែតាមមាត់ទន្លេរបានដែរ។

លោកគូម៉ា បាននិយាយថា អ្នកទេសចរត្រូវបានអោយសរសេរថា“ ខ្ញុំមិនបានធ្វើច្បាប់រឹតបន្តឹង ខ្ញុំសុំទោស”ចំនួន ៥០០ ដង។ បន្ទាប់ពីដាក់.ពិ.ន័.យ.ពួកគេហើយ ខ្ញុំបានប្រាប់ពួកគេថា ប្រសិនបើពួកគេបដិសេធមិនធ្វើនឹងល្មើសបែបនេះតទៅទៀត ពួកគេនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅដែលនឹងរារាំងពួកគេមិនឱ្យចូលប្រទេសឥណ្ឌាម្តងទៀត" ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ independent