(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNN កាលពីថ្ងៃទី៣ ខែធ្នូ ម្សិលមិញនេះបានអោយដឹងថា នៅពេលដែលរដ្ឋាភិបាលកាលីហ្វ័រញ៉ា Gavin Newsom បានបញ្ជាឱ្យមានការរឹតត្បិតក្នុងគោលបំណងកាត់បន្ថយការកើនឡើងនៃករណីឆ្លងកូវីដ-១៩ គេឃើញថាមេបញ្ជាការជាន់ខ្ពស់ប្រចាំតំបន់សាក្រាម៉ង់តូ(Sacramento)លោក ស្កុត ចូន (Scott Jones)បានជំទាសក្នុងការអនុវត្តច្បាប់ទាំងនោះ ស្រាប់តែធ្វើតេស្តវិជ្ជមានកូវីដ-១៩។
លោក ចូន បានប្រឆាំងនឹងការអនុវត្តបទបញ្ជាក្នុងការរឹតបន្តឹង នានា ដូចជាបម្រាមគោចរ ការពាក់ម៉ាស នឹងការប្រមូលម្តុំ របស់អភិបាលជាន់ខ្ពស់របស់រដ្ឋ កាលីហ្វ័រញ៉ា ដោយលោកនិយាយថាវាគឺមិនចាំបាច់។
ប៉ុន្តែដោយឡែក នៅថ្ងៃពុធការិយាល័យមេបញ្ជាការរបស់លោក ចូន បានប្រកាសថាគាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។លោក Rodney Grassmann អ្នកនាំពាក្យរបស់មេបញ្ជាការបានប្រាប់ CNNថា "លោកចូន ត្រូវបានគេធ្វើតេស្តនៅពេលគាត់មានអាការៈមិនស្រួលខ្លួនកាលពីចុងសប្តាហ៍បន្ទាប់ពីការប៉ះពាល់នៅកន្លែងធ្វើការជាមួយនិយោជិកដែលក្រោយមកត្រូវបានគេធ្វើតេស្ត៍វិជ្ជមាន" ។លោកបានបន្តថា ពេលនេះលោកចូន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ហើយអាការៈរបស់គាត់គឺមានភាពធូរស្បើយច្រើនហើយ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn