(បរទេស) អភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូកាលពីថ្ងៃសុក្រ (ទី ៤ ធ្នូ) បានបញ្ជាឱ្យមិនអោយពលរដ្ឋចេញពីផ្ទះ(Lockdown)និងការរឹតត្បិតអាជីវកម្មថ្មីនៅទូទាំងតំបន់ឆ្នេរសមុទ្រ ចំពោះការកើនឡើងនៃ កូវីដ-១៩ ខណៈមេដឹកនាំនយោបាយនៅទូទាំងប្រទេសបង្កើនសម្ពាធលើជនជាតិអាមេរិកឱ្យស្នាក់នៅផ្ទះរហូតដល់វ៉ាក់សាំងអាចត្រូវបានចាក់ជូន នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី ៥ ខែធ្នូនេះ។
វិធានការណ៍ថ្មីនេះត្រូវបានប្រកាសដោយអភិបាលក្រុង អ្នកស្រី London Breed អោយរឹតបន្តឹងកាន់តែខ្លាំងនៅក្នុងតំបន់ចំនួនឆ្នេរសមុទ្រចំនួន៥ក្នុងទីក្រុងនេះ ដែលគេដឹងថាជាតំបន់ដែលពិបាកគ្រប់គ្រងជាទីបំផុត អ្នកស្រីបញ្ជាអោយពលរដ្ឋស្នាក់នៅផ្ទះ បិទសេវាកម្ម ហាមបរិភោគអាហារខាងក្រៅ នឹងហាមមិនអោយមានការជួបជុំសាធារណៈ។
អ្នកស្រីBreed អភិបាលក្រុងវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយនៅក្នុងការប្រកាសអំពីការរឹតបន្តឹងថ្មីនេះថា "អ្វីដែលយើងកំពុងមើលឃើញនៅក្នុងទីក្រុង តំបន់ រដ្ឋ និងប្រទេសរបស់យើង គឺជាវីរុសដែលកំពុងតែក្តោបក្តាប់”។
អ្នកស្រីបញ្ចេញច្បាប់ថ្មីនេះ បន្ទាប់ពីមន្ទីពេទ្យនៅក្នុងតំបន់ ស្ទើរតែលែងមានគ្រែដាក់អ្នកជំងឺ ហើយអ្នកស្រីបន្តអោយពលរដ្ឋអនុវត្តន៍សេចក្តីប្រកាសថ្មីនេះ រហូតដល់វ៉ាក់សាំងអាចនឹងធ្វើការចាក់ជូន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហ្បសតិ៍ មានការរាយការណ៏ករណីថ្មី ដល់ទៅ ២១៣,៨៣០ នឹង.ស្លា.ប់.ចំនួន២,៨៦១នាក់ នៅក្នុងទីក្រុងនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia