(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន Rrutersកាលពីថ្ងៃទី៤ ខែធ្នូ ម្សិលមិញនេះបានអោយដឹងថា ប៉ូលីសហ្វីលីពីនកាលពីថ្ងៃសុក្របាន.គំ.រា.ម.ថានឹងប្រើរំពាត់.វា.យ.ប្រជាជនណាដែលរំលោភបំពានលើវិធានការរក្សាគម្លាតសង្គម ក្នុងពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះក្នុងរដូវបុណ្យគ្រីស្មាគ។
ប្រទេសហ្វីលីពីនជាប្រទេសដែលប្រារព្ធពិធីបុណ្យណូអែលដែលវែងជាងគេបំផុតមួយនៅលើពិភពលោកដែលចាប់ផ្តើមនៅដើមខែកញ្ញា ហើយហ្វូងមនុស្សជាច្រើនបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅតាមផ្សារ និងផ្សារទំនើបទោះបីជាមានការរាតត្បាតខ្លាំងក៏ដោយ។
ឧត្តមសេនីយ Cesar Binag មេបញ្ជាការនៃក្រុមការពារនឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានប្រាប់សន្និសីទសារព័ត៌មានថាប៉ូលីសនិងទាហាននឹងដើរល្បាតនៅតាមទីសាធារណៈក្នុងរដ្ឋធានីម៉ានីល ដែលជាចំណុចក្តៅនៃការឆ្លង កូវីដ-១៩ ដោយកាន់ដំបងផ្តៅប្រវែង ១ ម៉ែត្រដើម្បីត្រួតពិនិត្យការរក្សាគម្លាតអោយបានតឹងរឹង។
គួរបញ្ជាក់ថា មកទល់ពេលនេះហ្វីលីពីន មានអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន៤៣៦,០០០នាក់ នឹងអ្នក.ស្លា.ប់.ចំនួន ៨៥០០នាក់ ខណៈហ្វីលីពីនជាប្រទេសដែលមានអ្នកឆ្លងច្រើនបំផុតនៅអាស៊ីអាគ្នេយ៍លំដាប់ទី២ បន្ទាប់ពីឥណ្ឌូនេស៊ី។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ reuters