ចូលរួមសោកស្តាយ វេជ្ជបណ្ឌិតជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី នឹងភរិយា បាន .ស្លា.ប់.ដោយសារកូវីដ-១៩
-

(បរទេស) លោកវេជ្ជបណ្ឌិត Sardjono Utomo មានវ័យ៦៧ឆ្នាំ គឺជាវេជ្ជបណ្ឌិតជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី នឹងជាប្រធានមន្ទីពេទ្យក្នុងស្រុកPamekasan ស្ថិតលើកោះ Madura បានទទួល.ម.រ.ណ.ភាពដោយសារ ជំងឺកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA កាលពីថ្ងៃទី៤ធ្នូ ម្សិលមិញនេះ។

ក្នុងរយះពេលតែ២៤ម៉ោង មិត្តរួមការងារគាត់ នឹងជាដុកទ័រព្យាបាលគាត់នោះ បានទូរស័ព្ទទៅមន្ទីរពេទ្យធំមួយក្នុងទីក្រុងស៊ូរ៉ាបាយ៉ា បន្ទាប់ពីមន្ទីពេទ្យដែលលោកSardjonoស្នាក់នៅគឺខ្វះឧបរកណ៏ជំនួយការដកដង្ហើម ហើយគាត់ត្រូវការវាជាចាំបាច់។លោកSardjiono នឹងភរិយាគឺមានស្ថានភាពធ្ងន់ធ្ងរ ហើយការបើកឡានទំរាំទៅដល់មន្ទីពេទ្យធំគឺចំនាយពេល៣ទៅ៤ម៉ោង ហើយជាអកុសល្យលោកនឹងភរិយាមិនអាចទ្រាំទ្របាននោះទេ។ 

Pamekasan ជាស្រុកសាមញ្ញមួយនៅលើកោះ Madura ដែលមានព្រំប្រទល់ជាប់នឹងកោះជ្វាដែលជាកន្លែងដែលវេជ្ជបណ្ឌិត Sardjono ធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ហើយពេលគាត់ត្រូវបញ្ជូនមកដល់មន្ទីពេទ្យគឺគាត់ត្រូវការប្រដាប់ជំនួយការដកដង្ហើមជាចាំបាច់ ប៉ុន្តែខាងមន្ទីពេទ្យគ្មាននោះទេ ដោយសារតែអ្នកជំងឺក្នុងមន្ទីពេទ្យនេះគឺមានច្រើនលើសលប់ពេក នេះបើតាមសំដីរបស់លោវិជ្ជបណ្ឌិតSyaiful Hidayat ជាវិជ្ជបណ្ឌិតព្យាបាលលោកវិជ្ជបណ្ទិតSardjono។

គួរបញ្ជាក់ថា មន្ទីពេទ្យជាច្រើននៅក្នុងប្រទេសនេះ គឺខ្វះខាតឧបរករណ៏សុខាភិបាល ដោយសារតែចំនួនអ្នកឆ្លងនៅប្រទេសនេះគឺមានខ្ពស់ជាទីបំផុត។អ្នកជំនាញផ្នែកសុខភាពសាធារណៈនិយាយថាឥណ្ឌូណេស៊ីបានតស៊ូចាប់តាំងពីខែមីនាដើម្បីគ្រប់គ្រងជំងឺរាតត្បាតដែលឥឡូវនេះមាន ៥៥៧,៨៧៧ ករណីនិង ១៧,៣៥៥ នាក់បានបញ្ជាក់ពីការ.ស្លា.ប់. - បូកនឹងករណីសង្ស័យជិត ៧ ម៉ឺននាក់ផ្សេងទៀត - វាជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ហើយ ស្ថានភាពនេះកាន់តែខ្លាំងឡើង។

ដោយឡែក ការបាត់បង់ជីវិតរបស់វិជ្ជបណ្ឌិតជាន់ខ្ពស់រូបនេះដែលតែងតែប្រយុទ្ធជាមួយនឹងកូវីដ-១៩ គឺជាការបាត់បង់ដ៏ធំ ដែលធ្វើអោយប្រទេសឥណ្ឌូនេស៊ីកាន់តែធ្វើការប្រកាសអាសន្នដើម្បីអោយពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia