ម៉ិកស៊ិក៖ “គ្មានការជូនកាដូ”ព្រោះគ្រីស្មាគឆ្នាំនេះ គឺមិនដូចជាគ្រីស្មាគរាល់ឆ្នាំនោះទេ #Khmernews #COVID19
-

(បរទេស) យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៏មាន Reuters កាលពីថ្ងៃទី៤ ម្សិលមិញបានអោយដឹងថាប្រធានាធិបតីម៉ិកស៊ិកបាននិយាយនៅថ្ងៃសុក្រនេះថា ពលរដ្ឋទាំងអស់ គួរតែលុបចោលផែនការធ្វើដំណើរចុងឆ្នាំហើយថែមទាំងចៀសវាងការផ្លាស់ប្តូរអំណោយគ្រីស្មាសដល់គ្នា ព្រោះ២០២០គឺមិនដូចជាគ្រីស្មាគរាល់ឆ្នាំនោះទេ។

ប្រធានាធិបតី Andres Manuel Lopez Obrador ក៏បានប្រកាសពីការបង្កើនគ្រែមន្ទីរពេទ្យបន្ថែមទៀតព្រមទាំងគ្រឿងបរិក្ខារពេទ្យបន្ថែមនិងបុគ្គលិកដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏នេះ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតពេលព្រឹករបស់លោកថា“ ប្រសិនបើយើងមិនមានអ្វីដែលសំខាន់ត្រូវធ្វើទេកុំចេញទៅក្រៅអោយសោះ” ។លោកបន្តថា “ជំងឺរាតត្បាតនេះសុបិន្តអាក្រក់បំផុតតែវានឹងកន្លងផុតទៅ” ។

ដោយឡែក លោកបានអោយដឹងថា នឹងមិនមានបទបញ្ជាហាមពលរដ្ឋមិនអោយចេញក្រៅទេ(Lockdown)ប៉ុន្តែលោកលើកទឹកចិត្តឱ្យប្រជាជនធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសម៉ិកស៊ិក គឺមានចំនួន ១,១៤៤,៦៤៣ ករណី នឹងអ្នក.ស្លា.ប់.មានចំនួន ១០៨,១៧៣នាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ reuters