ក្មេងស្រីម្នាក់បានយំបន្ទាប់ពីអ្នកដឹកជញ្ជូនអាហារ៤២នាក់ ឈរចាំពេញមុខផ្ទះខ្លួន ព្រោះតែបញ្ហានេះ...(មានវិដេអូ)
-

(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មានIBT បានអោយដឹងថា ក្មេងស្រីអាយុ៧ឆ្នាំម្នាក់រស់នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន បានបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកនៅជិតខាងកាលពីសប្តាហ៍មុន ដោយមានអ្នកដឹកជញ្ជូនអាហារដល់ទៅ៤២នាក់បានមកតម្រុងជួរនៅខាងមុខផ្ទះរបស់នាង។

ក្រោយឃើញបែបនេះ អ្នកជិតខាងបានចេញមកសួរ ដោយសារឪពុកម្តាយរបស់ចេញទៅធ្វើការហើយនាងនៅតែ២នាក់លោកយាយ។ក្រោយពីសាកសួរក្មេងនោះហើយទើបដឹងថា ដំបូងនាងមានបំណងកុម៉្មុងភ្លៅមាន់បំពង២ប្រអប់មួយសំរាប់ខ្លួននឹងលោកយាយ ប៉ុន្តែដោយសារតែអ៊ីនធើណេតយឺត នាងក៏ចេះតែចុចដដែលៗ ដែលធ្វើអោយវាបង្កើនការកុម៉្មុងហើយនាងមិនដឹងនោះទេ។

នៅពេលលឺបែបនេះ អ្នកដឹកជញ្ជូនក៏នាំគ្នាពិនិត្យមើលប្រអប់រៀងៗខ្លួន ហើយចំនួននឹងមុខម្ហូបគឺសុទ្ធតែដូចៗគ្នា។ដោយឃើញបែបនេះ ក្មេងស្រីនោះបានស្រែកយំដោយ ពុករបស់នាងបានទុកលុយតែ៤ដុល្លាប៉ុណ្ណោះសំរាប់អាហារថ្ងៃត្រង់ ប៉ុន្តែដោយសារបញ្ហាអ៊ីនធើណេតនាងត្រូវចំនាយអស់ដល់ទៅ១៦៥ដុល្លា ហើយនាងមិនមានលុយនោះទេ។

គួរបញ្ជាក់ថា ដោយឃើញស្ថានភាពបែបនេះ អ្នកដឹកជញ្ជូនខ្លះក៏សំរេចចិត្តត្រលប់ទៅវិញដោយមិនយកប្រាក់ ហើយអ្នកជិតខាងមួយចំនួនក៏បានជួយទិញជំនួសក្មេងស្រីនោះដែរ។សូមទស្សនាវីដេអូខាងក្រោម...


ប្រែសម្រួលដោយ ដាណយ

ប្រភព៖ ibtimes