ព្រោះមូលហេតុនេះ ប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេសសង្ឃឹមមុតមាំ ថាអង់គ្លេសនឹងកាត់បន្ថយការ.ស្លា.ប់.ដោយសារកូវីដ-១៩នៅដើមឆ្នាំ២០២១ #Khmernews #COVID19
-

(បរទេស) ប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រ (ធ្នូទី ៤) ថាការមកដល់នៃវ៉ាក់សាំងនឹងផ្តល់សញ្ញាវិជ្ជមានដល់ពលរដ្ឋអង់គ្លេស ក្នុងការកាត់បន្ថយការឆ្លង នឹង.ស្លា.ប់.នៅដើមឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន CNA កាលនៅថ្ងៃទី៥ ធ្នូនេះ។

កាលពីថ្ងៃពុធប្រទេសអង់គ្លេសបានផ្តល់ការយល់ព្រមជាបន្ទាន់ដល់វ៉ាក់សាំង Pfizer-BioNTech ហើយវានឹងចាប់ផ្តើមដំណើរការដំបូងគេបង្អស់ក្នុងពិភពលោកចាប់ពីសប្តាហ៍ក្រោយទៅ។

ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ចក្រភពអង់គ្លេស រួមមាន អស់គ្លេស ស្កុតឡែន វែល នឹងអៀរឡង់ បាននិយាយថា “ពួកយើងសង្ឃឹមថា នៅទិទាឃរដូវការឆ្លងនឹង.ស្លា.ប់.គឺមានការថយចុះបន្ទាប់ពីមានការចែកជូនវ៉ាក់សាំងដល់ពលរដ្ឋ ប៉ុន្តែទោះជាយ៉ាងណា សូមគ្រប់គ្នាបន្តប្រុងប្រយ័ត្ន ជាពិសេសគឺនៅក្នុងរដូវកាលគ្រីស្មាគ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia