(បរទេស) វិដេអូមួយ ដែលបង្ហោះដោយសារព័ត៏មាន The South China Morning Post កាលពីថ្ងៃទី៤ម្សិលមិញ បានបង្ហាញពីសិក្សានុសិស្សចិនមួយថ្នាក់ បានរៀនពីរបាំជនជាតិម៉ុងហ្គោលី ដែលមានឈ្មោះថា “ ប្រណាំងសេះ” នៅក្នុងថ្នាក់តន្រ្តីរបស់ពួកគេយ៉ាងគួរអោយចាប់អារម្មណ៏។
ពួកគេបានដាក់ដៃទន្ទឹងគ្នា ដូចជាកំពុងកាន់ខ្សែ បន្ទាប់មកពួកគេចាប់ផ្តើមធ្វើចលនាតាមចង្វាក់ភ្លេង។អ្នកគ្រូតន្រ្តីរបស់ពួកគេបានអោយដឹងថា ដំបូងពួកគេមិនចាប់អារម្មណ៍នោះទេ ហើយថែមទាំងលេងសើចអំពីចំរៀងនឹងក្បាច់រាំនេះទៀតផង ប៉ុន្តែគាត់បាននឹកឃើញវិធីដែលធ្វើអោយពួកគេចាប់អារម្មណ៏ជាមួយនឹងថ្នាក់តន្រ្តីនេះ ដោយអោយពួកគេរាំទាំងអស់គ្នា។
ហើយចាប់ពីពេលនោះមកពួកគេ ចាប់អារម្មណ៏ពីចំរៀងនេះ នឹងកាន់តែមានភាពរីករាយក្នុងការរៀនថ្នាក់តន្រ្តីឡើង។ក្រោយពីបង្ហោះវិដេអូនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនចូលមើល នឹងស្ងើចសរសេរពីការរាំស្រុះគ្នា នឹងការរៀនចេះស្វែងយល់ពីវប្បធម៏ផ្សេងគ្នា។សូមទស្សនាវិដេអូខាងក្រោម...
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ scmp