លោក ចូ បៃដិន ប្រកាសថានឹងផ្តល់វ៉ាក់សាំងជូនដល់ពលរដ្ឋអាមេរិកគ្រប់រូបដោយមិនគិតថ្លៃ
-

(បរទេស) យោងតាមសារព័ត៏មាន Fox News ចុះផ្សាយនៅថ្ងៃ ទី៥ ខែ ធ្នូ នេះបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា “នៅពេលដែលវ៉ាក់សាំងបានត្រៀមរួចរាល់និងត្រូវបានអនុម័តក្នុងការចាក់ជូនខ្ញុំនឹងអនុប្រធានាធិបតី ខាម៉ាឡា ហារីសនឹងធានាថាវាត្រូវបានចែកចាយដោយស្មើភាពសមធម៌និងឥតគិតថ្លៃសម្រាប់ជនជាតិអាមេរិកគ្រប់រូប”។

គួរបញ្ជាក់ថា អាមេរិកជាប្រទេសដែលមានអ្នកឆ្លង នឹង.ស្លា.ប់.ដោយសារកូវីដ-១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយខ្លួននឹងអាចនឹងគ្រោងផ្តល់ជូនវ៉ាក់សាំងដល់ពលរដ្ឋខ្លួននៅពាក់កណ្តាលខែនេះ ពោលគឺមុនពិធីបុណ្យគ្រីស្មាគមកដល់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ FoxNews