(បរទេស) យោងតាមសារព័ត៏មានCNAចុះផ្សាយនៅថ្ងៃទី៧ ធ្នូ នេះបានអោយដឹងថា លោក ដូណាល់ត្រាំ កាលពីថ្ងៃអាទិត្យ (ទី៦ ធ្នូ)ម្សិលមិញនេះ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមTwitter ផ្ទាល់ខ្លួនអោយដឹងថា លោក រ៉ូឌី ហ្គីលៀននី(Rudy Giuliani) ដែលជាមេធាវីផ្ទាល់ខ្លួនដ៏លេចធ្លោរបស់លោកមួយរូបដែលបានដឹកនាំក្នុងការទាមទារការរាប់ស្លឹកឆ្នោតឡើងវិញ គឺរកឃើញថាវិជ្ជមានមេរោគ កូវីដ-១៩។
លោកត្រាំបានរៀបរាបនៅក្នុងTwitterថា ហ្គីលៀននី ដែលធ្លាប់ជាចៅហ្វាយក្រុងដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តទីក្រុងញូវយ៉ក ដែលជាមនុស្សម្នាក់ធ្វើការមិនខ្លាចនឿយហត់ លោកបានចូលរួមក្នុងការប្រឆាំងការបោះឆ្នោតដែលពុករលួយ ពេលនេះលោកបានធ្វើតេស្តវិជ្ជមាន វីរុសចិន (China Virus)។លោកបន្តថា សូមអោយលោកឆាប់ជាសះស្បើយ ហើយយើងនឹងបន្តកិច្ចការងារជាមួយតទៅទៀត។
ដោយឡែក កូវីដ-១៩ ត្រូវបានលោកប្រធានាធិបតី ដូណាល់ត្រាំ ហៅថា “រីរុសចិន” ដែលត្រូវបានគេមើលឃើញថា ការដែលលោកហៅបែបនេះ វាគឺបញ្ជាក់អំពីការរើសអើងជាតិសាសន៏មួយ។គួរបញ្ជាក់ថា អតីតចៅហ្វាយក្រុងញូវយ៉ក នឹងជាមេធាវីផ្ទាល់ខ្លួនលោក ត្រាំ វ័យ៧៦ឆ្នាំរូបនេះ ត្រូវកាសែតញូវយ៉កថែមស៍និងអេប៊ីស៊ីរាយការណ៏ថា លោកត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាលពីថ្ងៃអាទិត្យនៅទីក្រុងវ៉ាស៊ីតោនហើយ ហើយលោកក៏ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំនោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់បំផុត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia