Melbourne ស្វាគមន៍ជើងហោះហើរអន្តរជាតិលើកដំបូង បន្ទាប់ពីបិទអស់ពេល៥ខែ ដោយសារកូវីដ-១៩
-

(បរទេស) ទីក្រុងធំបំផុតទី ២ របស់អូស្រ្តាលីបានស្វាគមន៍ការហោះហើរអ្នកដំណើរអន្តរជាតិលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៥ ខែនៅថ្ងៃច័ន្ទ (ទី ៧ ធ្នូ) នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី៧ធ្នូនេះ។

ប្រទេសអូស្ត្រាលីចាប់តាំងពីខែមីនាបានបិទព្រំដែនរបស់ខ្លួនចំពោះអ្នកមិនមែនជាពលរដ្ឋអូស្ត្រាលី ប៉ុន្តែអាកាសយានដ្ឋានដែលបម្រើការនៅទីក្រុង Melbourne រដ្ឋធានី Victoria បានឈប់ទទួលយកការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនៅចុងខែមិថុនាបន្ទាប់ពីការផ្ទុះឡើងនៃ កូវីដ-១៩ ដែលបានចាប់ផ្តើមនៅសណ្ឋាគារចំនួន ២ ដែលភ្ញៀវទេសចរចូលមកសំរាក។

ការឆ្លងជាង ២០,០០០ នាក់ត្រូវបានកត់ត្រានៅក្នុងរដ្ឋ Victoria នៅពេលបុគ្គលិកសណ្ឋាគារបានឆ្លងវីរុសពីមនុស្សដែលត្រឡប់មកពីបរទេស។គួរបញ្ជាក់ថា ការបើកអោយជើងហោះហើរអន្តរជាតិចូលឡើងវិញ គឺជាការសាកល្បងប្រព័ន្ធត្រួតពិនិត្យ នឹងចត្តាឡីស័ក នៅក្នុងសណ្ធាគារ ក្នុងរដ្ឋធានីVictoriaម្តងទៀតបន្ទាប់ពីពួកគេបានរៀបចំឡើងសារជាថ្មី សំរាប់ទទួលអ្នកទេសចរនឹងពលរដ្ឋអូស្តា្រលីដែលនៅក្រៅប្រទេស។

អូស្តា្រលីជឿថា សេដ្ឋកិច្ចនឹងបានប្រសើរឡើង បន្ទាប់ពីទីក្រុងនេះអាចគ្រប់គ្រងស្ថានការណ៍បាន នឹងមិនមានអ្នកឆ្លងករណីថ្មីអស់ពេលជិត៤០ថ្ងៃ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia