(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃព្រឹកថ្ងៃទី៧ ធ្នូនេះបានអោយដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូបានប្រកាសថា ប្រទេសឥណ្ឌូនេស៊ីបានទទួលការដឹកជញ្ជូនវ៉ាក់សាំងការពារមេរោគឆ្លងពីប្រទេសចិនតាមកប៉ាល់ជាលើកដំបូងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៦ ធ្នូ) ខណៈរដ្ឋាភិបាលរៀបចំកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយនេះ នៅពេលគ្រប់យ៉ាងរៀបចំរួចរាល់។
នៅក្នុសន្និសីទសារព័ត៏តាមប្រព័ន្ធអនឡាញដដែល លោកបានបន្តថា ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងចំនួន១,២លានដូស ពីក្រុមហ៊ុនចិន Sinovac Biotech ហើយឥណ្ឌូនេស៊ីបានធ្វើតេស្តថ្នាំបង្ការនេះរួចហើយ គឺចាប់តាំងពីខែសីហាមកម្លេះ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ដែលមានអ្នកឆ្លងនឹង.ស្លា.ប់.ច្រើនជាងគេបំផុត ហើយសារកូវីដ-១៩។
ប្រធានាធិបតីរូបនេះបានបន្ថែមទៀតថា “ឥណ្ឌូនេស៊ីបានត្រៀមរៀបចំមកជាច្រើនខែហើយ ទំរាំយើងសំរេចចិត្តថាប្រើប្រាស់វ៉ាក់សាំងនេះសំរាប់ពលរដ្ឋឥណ្ឌូនេស៊ី ហើយយើងនឹងត្រៀមទទួលវ៉ាក់សាំងនេះបន្ថែមទៀត គឺប្រមាណ១,៨លានដូស នៅខែកមរាឆ្នាំ២០២១”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia