(បរទេស) Sofia Burke ជាគិលានុបដ្ឋាយិកាម្នាក់ រស់នៅក្នុងរដ្ឋ New Jersey បានប្រាប់តាមរយះកិច្ចសម្ភាសន៍ តាមវិដេអូជាមួយ សារព័ត៏មានCNNថា នាងនិងសមាជិកគ្រួសារនាង៦នាក់ផ្សេងទៀត ត្រូវឆ្លងកូវីដ-១៩ ដោយរឿងនឹកស្មានមិនដល់ គឺព្រោះតែម្តាយរបស់នាង បានជួយយកអាសារអ្នកជិតខាងម្នាក់។
នាងបានអោយដឹងថា ម្តាយរបស់នាង បានជួយជូនអ្នកជិតខាងដែលមានវ័យចំណាស់ដែលជាមិត្តរបស់គាត់ម្នាក់ទៅមន្ទីពេទ្យ ដោយអ្នកជិតខាងនោះប្រាប់ថាគាត់គឺផ្តាសាយ តែការពិតគឺគាត់មានផ្ទុកកូវីដ-១៩ទៅវិញ។
Burke បន្តថា នាងបានព្យាបាលអ្នកជំងឺកូវីដ-១៩ អស់ពេលជាយូរណាស់មកហើយ ហើយនាងគឺមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះផ្ទះរបស់នាងមានមនុស្សចាស់ហើយនឹងកូនក្មេង។ប៉ុន្តែនាងមិននឹកស្មានថា ម្តាយអំពើល្អដែលម្តាយរបស់នាងធ្វើ គឺបានធ្វើអោយសមាជិក៦នាក់ឆ្លងកូវីដទាំងអស់គ្នា គឺរួមមានប៉ារបស់នាងវ័យ៩៨ឆ្នាំ នឹងកូនស្រីរបស់នាងអាយុ២ឆ្នាំទៀតផង។
តាមបទសម្ភាសន៏តាមវីដេអូជាមួយ CNNដដែល នាងបានអោយដឹងថា គ្រប់គ្នាគឺមានស្ថានភាពធ្ងន់ធ្ងរណាស់ កូនស្រីរបស់នាងគឺមានអាការៈក្តៅខ្លួនខ្លាំង ម្តាយរបស់នាងគឺត្រូវប្រើម៉ាស៊ីនជំនួយការដកដង្ហើម ព្រោះគាត់ពិបាកដកដង្ហើមខ្លាំង ហើយអ្វីដែលនាងខូចចិត្តបំផុតនោះគឺ ប៉ារបស់នាងគឺបាន.ស្លា.ប់.ហើយ។
នាងបាននិយាយថា ខ្ញុំចង់អោយគ្រប់គ្នាស្នាក់នៅផ្ទះ បង្កើនការប្រុងប្រយ័ត្ន “ ខ្ញុំដឹងថាគ្រប់គ្នាពិបាក គ្រប់គ្នាមានបញ្ហាហិរញ្ញវត្ថុ វាគឺជារឿងដ៏ឈឺចាប់មួយ...ប៉ុន្តែគ្រប់គ្នាមិនចង់រស់នៅជួបជុំគ្រួសារ ដែលគ្រប់គ្នាមានសុខភាពល្អទេហេស?ខ្ញុំជឿថាគ្រប់គ្នាមិនចង់ចំនាយលុយទៅលើបុណ្យសព ហើយឃើញមនុស្សជាទីស្រលាញ់របស់ខ្លួនត្រូវគេបញ្ចុះនោះទេ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn