តារាចំរៀងកូរ៉េម្នាក់ទៀតហើយដែលរកឃើញថាឆ្លងជំងឺកូវីដ-១៩
(បរទេស) យោងតាមការចុះផ្សាយរបស់Koreabooនៅថ្ងៃទី៧ធ្នូនេះបានអោយដឹងថា តារាចំរៀងទោល Chungha ត្រូវបានធ្វើតេស្តបន្ទាប់ពីនាងមានទំនាក់ទំនងជិតស្និតជាមួយអ្នកដែលមានផ្ទុកកូវីដ-១៩ ហើយលទ្ធផលធ្វើតេស្តរបស់នាងបានចេញមកហើយគឺបញ្ជាក់ថា Chungha គឺវិជ្ជមានកូវីដ-១៩ នេះបើតាមរបាយការណ៏របស់SPOTV។
ដោយឡែក Chungha ដែលជាតារាចំរៀងទោលក្នុងវិស័យ K-pop គ្រោងនឹងចេញផ្សាយអាល់ប៊ុមថ្មីរបស់ខ្លូនដែលមានឈ្មោះថា Querencia តែត្រូវបានពន្យាពេលសិនបន្ទាប់ពី បញ្ជាក់ថានាងបានឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងត្រូវបាយប្រហារសារជាថ្មីដោយរលកទី៣ របស់កូវីដ-១៩ ហើយគេសង្កេតឃើញថា មានតារាប្រុសស្រីក្នុងវិស័យK-popជាច្រើនបានឆ្លងជំងឺនេះ រួមមាន Bitta, Kogyeol និងតារាចម្រៀងប្រុស Lee Changwon ជាដើម។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ koreaboo
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។