(បរទេស) រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ (៦ ធ្នូ) ថាប្រទេសអង់គ្លេសកំពុងត្រៀមក្លាយជាប្រទេសដំបូងគេក្នុងការចាក់វ៉ាក់សាំង Pfizer-BioNTech កូវីដ-19 នៅសប្តាហ៍នេះដោយដំបូងបង្អស់ធ្វើឱ្យមានចាក់នៅតាមមន្ទីរពេទ្យមុនពេលចែកចាយស្តុកទៅគ្លីនិករបស់វេជ្ជបណ្ឌិត នេះបើតាមចុះផ្សាយរបស់របស់សារព័ត៏មានCNA កាលពីថ្ងៃម្សិលមិញនេះ។
ដូសដំបូងត្រូវបានគេកំណត់អោយប្រើប្រាស់នៅថ្ងៃអង្គារនេះដោយសេវាសុខភាពជាតិ (NHS) ផ្តល់អាទិភាពខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់លើសពី៨០ឆ្នាំ បុគ្គលិកសុខាភិបាលជួរមុខ និងបុគ្គលិកថែទាំផ្ទះនិងប្រជាជន។
ចក្រភពអង់គ្លេសបានផ្តល់ការយល់ព្រមក្នុងការប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់សាំងដែលត្រូវបានបង្កើតដោយ Pfizer និង BioNTech កាលពីសប្តាហ៍មុនដោយឈានមុខគេក្នុងការប្រណាំងជាសកលដើម្បីចាប់ផ្តើមកម្មវិធីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានបញ្ជាទិញចំនួនវ៉ាក់សាំងចំនួន ៤០ លានដូស គ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ២០ លាននាក់នៅក្នុងប្រទេសដែលមានប្រជាជន៧៦លាននាក់នេះ។
វ៉ាក់សាំងប្រហែល ៨០០,០០០ ដូស ត្រូវបានគេរំពឹងថានឹងអាចប្រើបានក្នុងរយៈពេល ១ សប្តាហ៍ដំបូងនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia