(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNN នៅថ្ងៃទី៧ធ្នូ នេះបានអោយដឹងថា អ្នករស់នៅក្នុងសហគមន៍មួយនៅកណ្តាលប្រទេសអាល្លឺម៉ង់បានទទួលមរតកទ្រព្យសម្បត្តិនិងផលប័ត្រភាគហ៊ុនដែលមានតម្លៃ ៦.២ លានផោន (៧.៥ លានដុល្លារ) បន្ទាប់ពីមរណភាពរបស់អ្នកជិតខាងវ័យចំណាស់ម្នាក់។
Renate Wedel នឹងស្វាមីរបស់គាត់Alfred Wedel បានរស់នៅតំបន់Weiperfe ក្នុងទីក្រុងHesse ភាគកណ្តាលប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ១៩៧៥មកម្លេះ។ប្តីរបស់គាត់Alfred គឺជាអ្នក “ជោគជ័យ”និង “សកម្ម” នៅក្នុងទីផ្សារភាគហ៊ុនណាស់ តែគាត់បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៤ ហើយRenateដែលជាភរិយា គឺបានទទួលការមើលថែនៅក្នុងមណ្ឌលថែទាំនៅFrankfurtចាប់តាំងពីឆ្នាំ ២០១៦ ហើយបានទទួលមរណភាពនៅខែធ្នូឆ្នាំ ២០១៩ ក្នុងជន្មាយុ ៨១ ឆ្នាំ។
កាលពីខែមេសា អាជ្ញាធរបានទទួលដំណឹងថាអ្នកស្រីRenate បានចាត់ចែងនូវសមតុល្យធនាគារភាគហ៊ុននិងរបស់មានតំលៃរបស់គាត់រួចរាល់ហើយ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Hessenschau បានរាយការណ៍ថាជាអកុសល្យប្អូនស្រីរបស់ Renate ដែលជាអ្នកស្នងមរតកដើមរបស់គាត់ក៏បាន.ស្លា.ប់.ទៅហើយទៀត។
ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លោកអភិបាលក្រុងBernd Heine បានប្រាប់អ្នកកាសែតថា មរតកជិត៨លានដុល្លារនោះ និងត្រូវបរិច្ចាក ដោយសារគ្មានអ្នកស្នង ហើយវានិងប្រើជាប្រយោជន៏ដល់ពលរដ្ឋក្នុងតំបន់នេះ។ សាលាក្រុងបានទទួលមរតកទ្រព្យសម្បត្តិនោះហើយ ហើយអ្នកភូមិទាំង៦ភូមិ នៅក្នុងតំបន់នេះនឹងទទួលបានប្រយោជន៏ ដោយលោកនឹងយកប្រាក់នេះដើម្បីអភិវឌ្ឃន៍សហគមន៍និងហេដ្ឋាចនាសម្ព័ន្ធ និងសន្យាថានិងប្រើប្រាស់ប្រាក់ទាំងនោះអោយបានត្រឹមត្រូវនឹងមានប្រយោជន៏ជាទីបំផុត។
អ្នកស្រុកនិងអ្នកជិតខាងពួកគាត់បានប្រាប់អ្នកសារព័ត៏មានថា “ពួកយើងពិតជាអរគុគូស្វាមីភរិយាWedelណាស់” ហើយអ្នកភូមិចង់អោយយកលុយនោះមួយចំនួន សាងសង់ផ្លូវសំរាប់ជិះកង់ សាលាមតេ្តយ្យ អាងហែលទឹកនឹងមធ្យោបាយធ្វើដំណើរសាធារណៈនិងសម្ភារៈបរិក្ខារសម្រាប់កុមារនៅក្នុងតំបន់ ដើម្បីទុកជាការចងចាំដល់ពួកគាត់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn