ប្រទេសជប៉ុនត្រៀមបញ្ជូនគិលានុបដ្ឋាយិកាយោធា ទៅជួយនៅតំបន់រងការ.វា.យ.ប្រ.ហា.រ.ខ្លាំងទាំង២នេះ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី៧ធ្នូនេះបានអោយដឹងថា ប្រទេសជប៉ុនកំពុងត្រៀមបញ្ជូនគិលានុបដ្ឋាយិកាពីកងកម្លាំងស្វ័យការពារ ទៅអូសាកានិងកោះហុកកៃដូ ដើម្បីជួយព្យាបាលការកើនឡើងនៃករណីកូវីដ-១៩ឱ្យបានឆាប់ បន្ទាប់ពីមានការស្នើរសុំពីអាជ្ញាធរនៅក្នុងតំបន់ទាំង២នេះ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោក Katsunobu Kato នៅរសៀលថ្ងៃទី៧នេះ។

សារព័ត៌មានក្យូដូបានរាយការណ៍ថា តំបន់ហុកកៃដូភាគខាងជើងរបស់ប្រទេសជប៉ុនបានស្នើសុំឱ្យរដ្ឋាភិបាលបញ្ជូនគិលានុបដ្ឋាយិកាកងកម្លាំងស្វ័យការពារ ទៅបន្ថែមបន្ទាប់ពីមើលឃើញថាមានការឆ្លងរាលដាលយ៉ាងខ្លាំងនៅមន្ទីរពេទ្យពីរនៅក្នុងតំបន់នោះ ហើយត្រូវការគិលានុបដ្ឋាយិកាបន្ថែមជាចាំបាច់។

ដោយឡែក នៅភាគខាងលិចអូសាការបស់ប្រទេសជប៉ុនរដ្ឋាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថាករណីថ្មី ៗ រាល់ថ្ងៃបានកើនលើសពី ៣០០ ករណី អស់រយះពេល ៦ថ្ងៃ ជាប់ៗគ្នា ហើយវាគឺជាស្ថានភាពដ៏អាក្រក់មួយនេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍សាធារណៈ NHK ជប៉ុន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia