ត្រឹមតែ២៤ម៉ោង ឥណ្ឌាមានអ្នកឆ្លងកូវីដ-19ករណីថ្មីដល់ទៅ៣២,៩៨១នាក់
-

(បរទេស) ទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញកាលពីថ្ងៃច័ន្ទ (៧ ធ្នូ) ថា ឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣២៩៨១ នាក់ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងតែប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី៧ ខែធ្នូ នេះ។

មកទល់ពេលនេះឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ៩,៦៨ លាននាក់ ដែលជាចំនួនសរុបខ្ពស់បំផុតទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

ប៉ុន្តែមន្ត្រីសុខាភិបាលកំពុងតែទទួលបានការលើកទឹកចិត្ត បន្ទាប់ពីការកើនឡើងប្រចាំថ្ងៃបានស្ថិតនៅក្រោមចំនួន ៥០,០០០ ករណី សម្រាប់រយៈពេលមួយខែនេះ ទោះបីជា នេះជារដូវបុណ្យមមាញឹកដែលមើលឃើញថាមានទីផ្សារចង្អៀតណែនណាន់តាន់តាប់ក៏ដោយ។

គួរបញ្ជាក់ថា កាលពីខែកញ្ញាជាចំនុនកំពូលនៃការឆ្លងក្នុងប្រទេសនេះ ដែលមានករណីជាង ៩៧,០០០ ករណីត្រូវបានរាយការណ៍ក្នុងរយះពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

ក្រសួងសុខាភិបាលឥណ្ឌាបានអោយដឹងថា ចំនួនអ្នក.ស្លា.ប់.ថ្មីមានចំនួន ៣៩១ នាក់ ដែលធ្វើអោយចំនួនអ្នក.ស្លា.ប់.សរុបកើនឡើងដល់ ១៤០,៥៧៣ នាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia