(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានALJAZEERA កាលពីថ្ងៃ៧ ធ្នូ ម្សិលមិញបានអោយដឹងថា បុគ្គលិកពេទ្យ៧នាក់ នៅមន្ទីរពេទ្យមួយក្នុងប្រទេសប៉ាគីស្ថាន បានទុកអ្នកជំងឺកូវីដ-១៩ដែលត្រូវការអុកស៊ីសែនខ្លាំងចោល អស់ពេលជាច្រើនម៉ោង ហើយពួកគេត្រូវបានព្យួរកាងារបន្ទាប់ពីមានអ្នកជំងឺកូវីដ ជាច្រើនបានស្លាប់នៅក្នុងម៉ោងការងាររបស់ពួកគេ។
របាយការណ៍បឋមមួយបាននិយាយកាលពីថ្ងៃអាទិត្យ (៦ ធ្នូ) ថាអ្នកជំងឺ ៥ នាក់បាន.ស្លា.ប់. និងម្នាក់ទៀតនៅក្នុងបន្ទប់ថែទាំពិសេស ក្នុងមន្ទីរពេទ្យគ្រប់គ្រងដោយរដ្ឋាភិបាលមួយនៅតំបន់ប៉េសាវ៉ា ដោយសារបុគ្គលិកពេទ្យ បានពន្យាពេលក្នុងការរកអុកស៊ីសែនដល់អ្នកជំងឺ។
លោក Taimur Saleem Jhagra រដ្ឋមន្រ្តីក្រសួងសុខាភិបាលខេត្តបានប្រាប់ AFP ថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតលម្អិតលើកទី ២ ក្នុងរយៈពេល ៥ ថ្ងៃខាងមុខ។
លោកJhagraនិយាយថា "មន្ទីរពេទ្យមានឧបរកណ៍អុកស៊ីសែនទាបប្រហែលត្រឹមម៉ោង ៨ យប់។ តើពួកគេមិនអាចគ្រប់គ្រងស្ថានការណ៍នេះបានរហូតដល់ម៉ោង ១២ យប់បានដោយរបៀបណា?
លោកបានបន្ថែមថា“ បុគ្គលិកខ្លះសុំច្បាប់ ខ្លះអវត្តមាន ហើយមិនមានការរៀបចំពេទ្យជំនួសណាមួយទេ សូម្បីតែក្រុមសង្គ្រោះបន្ទាន់ក៏មិនមានដែរ” ។លោកJhagra បន្តថានេះគឺជាការធ្វេសប្រហែលខ្លាំងបំផុតរបស់បុគ្គលិកពេទ្យ ហើយនាយកម្ទីពេទ្យក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវព្យួរការងារដូចគ្នាដែរ។
គួរបញ្ជាក់ថា ប៉ាគីស្ថានមានចំនួនអ្នកឆ្លងកូវីដ-១៩សរុប ៤០០,០០០នាក់ ហើយអ្នក.ស្លា.ប់.គឺមានចំនួន ៨,៣៩៨នាក់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ aljazeera