ប្រទេសកាណាដាបានត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩របស់ Pfizer លឿនជាងការរំពឹងទុក
-

(បរទេស) នាយរដ្ឋមន្រ្តីកាណាដាលោក Justin Trudea បាននិយាយកាលពីថ្ងៃចន្ទ (៧ ធ្នូ) ថាប្រទេសកាណាដានឹងចាប់ផ្តើមទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ខ្លួនមុនដំណាច់ខែធ្នូគឺឆាប់ជាងការរំពឹងទុក ហើយវ៉ាក់សាំងរាបលានដូសទៀតនឹងមកដល់នៅដើមឆ្នាំ ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី៨ ធ្នូនេះ។

ព័ត៏មាននេះត្រូវបានគេជឿថា នឹងធ្វើអោយបក្សកាន់អំណាចរបស់លោក Justin Trudea ឈប់រងការរិះគន់ពីគណបក្សប្រឆាំង ដែលចោទថារដ្ឋាភិបាលរបស់លោកគឺធ្វើសកម្មភាពយឺតយ៉ាវក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តីរូបនេះបានប្រាប់សន្និសីទកាសែតថា “ វាជាឆ្នាំដ៏លំបាកមួយហើយយើងមិនទាន់រួចផុតពីវិបត្តិនេះនៅឡើយទេ។ប៉ុន្តែឥឡូវនេះវ៉ាក់សាំងនឹងមកដល់ហើយ”។លោកបន្តថា លោកសង្ឃឹមថា និយ័តករសុខភាពរបស់កាណាដានឹងអនុម័តការប្រើប្រាស់វ៉ាក់សាំងPfizerនៅសប្តាហ៍នេះ។

ដោយឡែក តំបន់មួយចំនួននៅកាណាដាកំពុងដាក់ការរឹតបន្តឹងឡើងវិញលើអាជីវកម្មនិងទំហំនៃការប្រមូលផ្តុំ ខណៈចំនួនករណីថ្មីគឺកំពុងតែកើនឡើងខ្ពស់ឡើងវិញ។គួរបញ្ជាក់ថា ប្រទេសកាណាដាមានអ្នកឆ្លងសរុបចំនួន ៤១៥,១៨២ នាក់ និងអ្នក.ស្លា.ប់.គឺ ១២,៦៦៥នាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia