Karl-Anthony Towns គ្មានកំលាំងចិត្តក្នុងការប្រកួត បន្ទាប់ពីសមាជិកគ្រួសារ៧នាក់បាន.ស្លា.ប់.ដោយសារកូវីដ-១៩
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNN កាលពីថ្ងៃទី៧ ធ្នូ ម្សិលមិញបានអោយដឹងថា Anthony Towns ដែលជាកីឡាបាល់បោះអាជីពនឹងជាជម្រើសជាតិ NBA របស់អាមេរិក ដ៏ល្បី បាន.បា.ត់.ប.ង់.សមាជិកគ្រួសារ៧នាក់ ដោយសារកូវីដ-១៩។

រស់នៅក្នុងរដ្ឋMinnesota លោក Town កំពុងឈានចូលការប្រកួតរដូវកាលទី៦របស់NBA ជាមួយនឹងការឈឺចាប់បំផុតក្នុងការ.បា.ត់.ប.ង់.មនុស្សជាទីស្រលាញ់ជាច្រើនអ្នក។Town បាននិយាយថា “យប់មិញខ្ញុំបានទទួលទូរស័ព្ទប្រាប់ថា ពូរបស់ខ្ញុំម្នាក់ទៀតបាន.ស្លា.ប់.ហើយ”ខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់។

លោកបន្តថា រយះពេល៧ទៅ៨ខែនេះ ខ្ញុំឃើញមឈូសដាក់មនុស្សដែលខ្ញុំស្រលាញ់ច្រើនពេកហើយ។ខ្ញុំហាក់គ្មានកំលាំងចិត្តក្នុងការប្រកួតទៀតនោះទេ ព្រោះកំលាំងចិត្តដ៏ធំរបស់ខ្ញុំគឺទៅចោលខ្ញុំបាត់ហើយគឺ “អ្នកម៉ាក់ខ្ញុំ”។

លោកបន្តថា “ខ្ញុំលេងបាល់នេះ ព្រោះខ្ញុំចូលចិត្តនៅពេលគ្រួសារខ្ញុំអង្គុយមើលខ្ញុំលេង ឃើញថាខ្ញុំពូកែនឹងជោគជ័យប៉ុណ្ណា។តែម៉ាក់ដែលតែងតែអង្គុយមើលគ្រប់ពេលដែលខ្ញុំប្រកួត រាល់ពេលខ្ញុំក្រឡេកទៅហើយឃើញស្នាមញញឹមគាត់ញញឹមដាក់ខ្ញុំ ធ្វើអោយខ្ញុំកាន់តែមានកំលាំងចិត្តបន្តការប្រកួតឡើងនោះ គឺពេលនេះគ្មានគាត់ទៀតនោះទេ”។

ដោយឡែក លោកប៉ារបស់លោកក៏ឆ្លងកូវីដ-១៩ដែរ តែសំណាងល្អគឺគាត់បានជាសះស្បើយ។Town ក៏បានបរិច្ចាកទឹកប្រាក់១០០,០០០ដុល្លារ សំរាប់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដោយលោកសង្ឃឹមថាគ្រប់យ៉ាងនឹងបានប្រសើរ។គួរបញ្ជាក់ថាក្រុមTimberwolves នឹងបើករដូវកាលឆ្នាំ ២០២០-២១ របស់ NBA ទល់នឹងក្រុម Detroit Pistons នៅថ្ងៃទី ២៣ ធ្នូនៅមជ្ឈមណ្ឌលក្នុងទីក្រុងMinneapolis ប៉ុន្តែត្រូវគេមើលឃើញថា Karl-Anthony Towns ដូចជាមិនស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តល្អសំរាប់ការប្រកួតមួយនេះនោះទេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn