ផន សុផារី ឈឺចាប់ជំនួសប្អូនស្រី ពេលជួបរឿងមួយនេះ នឹងភ្នែកផ្ទាល់ ហើយប្រាប់ប្អូនស្រី ថា ឈឺហើយអោយចេះចាំ ធ្វើខ្លួនឲ្យល្អ មិនខ្វះទេប្រុស
-

ភ្នំពេញ៖ ផន សុផារី ដែលពុកម៉ែបានស្គាល់ ជាច្រើន តាមរយៈការសម្តែងរឿងកំប្លែង និង លេងល្ខោននោះ ពេលនេះ​អ្នកនាង បានសាងគ្រួសារ រស់នៅយ៉ាងមានសុភមង្គល ហើយថែមទាំងមានដល់ទៅ២នាក់ថែមទៀតផង។ អតីតតារាស្រីរូបនេះ បានបញ្ចប់ការលេងកំប្លែង តាំងពីបានរៀបការជាមួយស្វាមីមកម្ល៉េះ ហើយនៅពេលនេះ អ្នកនាង កំពុងតែប្រកបអាជីពថ្មីមួយទៀត ដោយលក់ផលិតផលតាមអនឡាញ ទទួលបានជោគជ័យយ៉ាងខ្លាំង។

ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានរំលេចសារមួយយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ឈឺចិត្តជំនួស ប្អូនស្រី ហើយក៏បង្ហោះសារថា " ឈឺជំនួសប្អូន ... បើកឡានជូនបងចេញក្រៅម្តង មកឃើញសង្សារខ្លួនដោយចៃដន្យ ! Surprise !!!! ថ្ងៃនេះគេនាំសង្សារចាស់គេ មកញាំកន្លែងដែល គេនាំប្អូនខ្ញុំមកញាំឆ្លង anniversary ម្សិលមិញ ហាងនិងឆ្ងាញ់ខ្លាំងរហូតដល់នាំគេទៅកន្លែងផ្សេងលែងបានមែនប្អូនប្រុស?

កុំថាខ្ញុំកាន់ជើងប្អូន តែរាល់ដងអោយតែមានបញ្ហា ខុសរឺត្រូវ ខ្ញុំតែងតែស្តីអោយប្អូនខ្ញុំរហូត តែលើកនេះបងពិតជាឃើញហើយទទួលអត់បានមែន ប្អូនស្រីខ្ញុំម្នាក់នេះ ខ្ញុំស្រលាញ់ស្មើរកែវភ្នែក ឈឺហើយអោយចេះចាំ កុំថោក !!! ធ្វើខ្លួនអោយល្អ មិនខ្វះទេប្រុស!!!"។