(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី១៧ ធ្នូនេះបានអោយដឹងថា មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្ទេរតំណែងប្រធានាធិបតី បាននិយាយាកាលពីថ្ងៃទី (១៦ធ្នូ)ថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅសប្តាហ៍ក្រោយជាសាធារណៈ។
ដោយឡែក សេតវិមានបានអោយដឹងថា អនុប្រធានាធិបតីលោក Mike Pence នឹងធ្វើការចាក់វ៉ាក់សាំងនៅថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរសហរដ្ឋអាមេរិកព្យាយាមដើម្បីកសាងទំនុកចិត្តដល់សាធារណៈជនក្នុងវិធានការណ៍មួយដែលសន្យាថានឹងបញ្ឈប់ការរាតត្បាតជំងឺដ៏សា.ហាវមួយនេះ។
គួរបញ្ជាក់ថា អ្នកដឹកនាំជាន់ខ្ពស់ទាំង២រូបនេះនឹងទទួលការចាក់វ៉ាក់សាំងជាជាសាធារណៈក្នុងគោលបំណងបង្កើនទំនុកចិត្តលើសុវត្ថិភាពវ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់ជាសាធារៈទ្រង់ទ្រាយធំនៅឆ្នាំ២០២១។
តែយ៉ាងណាមិញ លេខាធិការសារព័ត៌មានសេតវិមានលោក Kayleigh McEnany បាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីដូណាល់ត្រាំនឹងចាក់វ៉ាក់សាំងកូវីដ-១៩នៅពេលក្រុមវេជ្ជសាស្ត្ររបស់លោកកំណត់ថាវាល្អបំផុត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia