(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNN នៅរសៀលថ្ងៃទី១៨ធ្នូនេះបានអោយដឹងថា មេដឹកនាំអ៊ឺរ៉ុបមួយចំនួនប្រញាប់នាំគ្នាធ្វើតេស្តរករមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេធ្លាប់មានប្រវត្តិទំនាក់ទំនងជាមួយនិង ប្រធានាធិបតី អ៊ែមម៉ានុយអែល ម៉ាក្រុង ដែលត្រូវរកឃើញថាគាត់វិជ្ជមានកូវីដ-១៩បន្ទាប់ពីបញ្ចេញរោគសញ្ញាក្តៅខ្លួន អស់កំលាំង និងក្អកកាលពីថ្ងៃព្រហស្បតិ៍នេះ។
យោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីរូបនេះបានអោយដឹងថា លោកម៉ាក្រុងបានចូលរួមកិច្ចប្រជុំកំពូលសហភាពអ៊ឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីសប្តាហ៍មុន ដែលព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការ OECD ដែលមានថ្នាក់ដឹកនាំកំពូលៗដូចជានាយករដ្ឋមន្រ្តី ប័រទុយកាល នាយករដ្ឋមន្រ្តីអេស្ប៉ាញ រួមទំាងមានថ្នាក់ដឹកនាំអ៊ឺរ៉ុបមួយចំនួនទៀតដែលបានមានទំនាក់ទំនងនិងលោកម៉ាក្រុង។
អ្នកនាំពាក្យរបស់លោកបានបន្តថា លោកម៉ាក្រុងបានទទួលសារលើកទឹកចិត្តនិងជូនពរជាច្រើនពីមេដឹកនាំពិភពលោក ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានខលមកលើកទឹកចិត្តនិងជូនពរលោកម៉ាក្រុងដូចគ្នាដែរ។គួរបញ្ជាក់ថា លោកម៉ាក្រុងមានគំរោងធ្វើដំណើរទៅប្រទេសលីបង់ នៅសប្តាហ៍ក្រោយតែវាត្រូវបានលុចចោលវិញ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn