សមាជិកសភាអាឡឺម៉ង់ដែលតែងតែប្រ.ឆាំងនឹងការពាក់ម៉ាស់ ហើយពាក់ម៉ាស់ឌឺនោះ បានឆ្លងកូវីដ-១៩
-

(បរទេស) ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា សមាជិកសភាពមកពីគណបក្សស្តាំនិយម(AfD) ដែលតែងតែប្រ.ឆាំងនិងបញ្ជាអោយពាក់ម៉ាស់ រួមទាំងឌឺរដ្ឋាភិបាលដោយពាក់ម៉ាសមានរន្ធសម្រាប់ដកដង្ហើមនោះ បានបញ្ជូនទៅមន្ទីពេទ្យកាលពីម្សិលមិញ ដោយលោកបានឆ្លងជំងឺកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Today Online  នៅថ្ងៃទី១៨ធ្នូនេះ។

លោក Tomas Seitz វ័យ៥៣ឆ្នាំ កាលពីខែវិច្ឆិការបានរងការគំ.រាមពីការផាកពិន័យដោយអនុប្រធានសភាពលោក Claudia Roth ដោយលោកបានឈរនៅBundestag ដោយពាក់ម៉ាស់សុទ្ធតែមានរន្ធសម្រាប់ដកដង្ហើមនៅលើមុខ។

ជាទូទៅគេឃើញថា គណបក្សស្តាំនិយមនេះ តែងតែជំទាស់នឹងវិធានការណ៍ដែលរួមមានការពាក់ម៉ាសនឹងគំលាតសង្គមផ្សេងៗដែលចេញដោយរដ្ឋាភិបាលរបស់ អធីការបតីអាឡឺម៉ង់ អ្នកស្រី Angela Merkel ដើម្បីកាត់បន្ថយការឆ្លងរបស់កូវីដ-១៩ថា “ ជារបបផ្តាច់ការនិយម”។

គួរបញ្ជាក់ថា សមាជិកសភាពគណបក្សស្តាំនិយមជាច្រើននាក់ ថែមទាំងធ្លាប់ចូលរួមហែក្បួនជាមួយក្រុមអ្នកត.វ៉ាដើម្បីប្រ.ឆាំងនឹងវិធានការរឹតត្បិតនេះថែមទៀតផង ប៉ុន្តែនៅពេលនេះលោកបែរជាត្រូវឆ្លងកូវីដ-១៩ទៅវិញ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ todayonline