(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន South China Morning Post នៅថ្ងៃទី១៨ធ្នូនេះបានអោយដឹងថា ប្រទេសចិនគ្រោងនឹងចាក់វ៉ា.ក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ក្រុមអាទិភាព ចំនួន៥០លាននាក់ដំបូង នៅមុនពិធីចូលឆ្នាំនៅឆ្នាំក្រោយរបស់ពួកគេមកដល់។
តាមរបាយការណ៍បានបានអោយដឹងថា ទីក្រុងប៉េកាំងគ្រោងនឹងចែកចាយវ៉ា.ក់សាំងចំនួន ១០០ លានដូសដំបូង ដែលផលិតដោយក្រុមហ៊ុនចិន Sinopharm និង Sinovac Biotech Ltd ដែលប្រទេសចិនបានផ្តល់ការអនុញ្ញាតការប្រើប្រាស់បន្ទាន់ សំរាប់បង្ការរោគឆ្លងដល់ក្រុមអាទិភាពខ្ពស់ណ ក្នុងគោលបំណងកាន់បន្ថយហានិភ័យកំឡុងពេលវិស្សមកាលប្រចាំឆ្នាំ។
ដោយឡែក របាយការណ៍របស់ SCMPដដែល បាននិយាយថាមន្រ្តីជាន់ខ្ពស់របស់ចិន ត្រូវបានស្នើសុំឱ្យបំពេញចំនួន ៥០ លានដូសដំបូងនៅត្រឹមថ្ងៃទី ១៥ ខែមករានិងលើកទី ២ នៅថ្ងៃទី ៥ ខែកុម្ភៈ។ហើយគួរបញ្ជាក់ថា ក្រុមដែលមានអាទិភាពខ្ពស់រួមមានបុគ្គលិកសុខាភិបាល មន្រ្តីប៉ូលីស អ្នកពន្លត់អគ្គីភ័យ មន្ត្រីគយ បុគ្គលិកផ្នែកដឹកទំនិញ នឹងអ្នកផ្តល់សេវាដឹកជញ្ជូន។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ scmp